Saturday, February 27, 2016

ត្រប់



បច្ចេកទេសផលិតកម្មដំណាំបន្លែ  - ត្រប់ 

 

គម្រោងបង្ហាញបច្ចេកវិទ្យា ដើម្បីបង្កើនផលិតភាពជុំវិញតំបន់ទន្លេសាប (TSTD) ​ជាគម្រោង​ជំនួយ បច្ចេកទេស ដែលផ្តល់សហ-ហិរញ្ញប្បទានឥតសំណងសម្រាប់អនុវត្ត ដោយ​រដ្ឋាភិបាលហ្វាំងឡង់ មូលនិធិដៃគូ​អ៊ី-អាស៊ី និង​ចែករំលែក​ពុទ្ធិនៃសាធារណៈរដ្ឋកូរ៉េ និង ធនាគារអភិវឌ្ឍន៍​អាស៊ី (ADB) ។ រាជរដ្ឋាភិបាល​កម្ពុជា ចូលរួមបដិភាគ​មិនមែនជាថវិកា (ធនធានមនុស្ស ការិយាល័យបំពេញការងារ…) សម្រាប់អនុវត្ត​គម្រោង។ ធនាគារ​អភិវឌ្ឍន៍​អាស៊ី ជាអ្នកចាត់ចែងប្រតិបត្តិការផ្ទាល់ ជំនួសមុខ​ឲ្យម្ចាស់ជំនួយ ។​

គម្រោង កំពុង​ធ្វើការ​សាកល្បង​បង្ហាញបច្ចេកវិទ្យាកសិកម្ម និង ផ្ដល់សេវាព័ត៌មានជនបទ ដើម្បីបង្កើន និង ​ពង្រីកប្រាក់​ប្រភពចំណូលរបស់​គ្រួសារ​កសិករខ្នាតតូច ក្នុងខេត្ដកំពង់ចាម កំពង់ធំ សៀមរាប និង បន្ទាយ​មានជ័យ។​
គម្រោង បានអនុវត្តកម្មវិធីធ្វើបង្ហាញបច្ចេកវិទ្យាផលិតកម្មដំណាំបន្លែ ក្នុងខេត្តកំពង់ចាម និង ​ខេត្តកំពង់ធំ ដោយសហការបច្ចេកទេសជាមួយ ក្រុមហ៊ុន​គ្រាប់ពូជ​បន្លែ East West Seed International ក្នុងរូបភាព​ជា​កិច្ច​សហការ​​ភាពជា​ដៃគូសាធារណៈ-ឯកជន​ ។ អ្នកបច្ចេកទេស​របស់ក្រុមហ៊ុន បាន​សហការ​ជាមួយ មន្រ្តី​កសិកម្ម នៅតាមមូលដ្ឋាន​ក្នុង​ខេត្តទាំងពីរ បាន អនុវត្តកម្មវិធីធ្វើបង្ហាញ និង ​បណ្ដុះ​បណ្តាល បច្ចេកទេស​ផលិតកម្មបន្លែ ដោយ​ប្រើ​វិធីសាស្ត្រ​បង្រៀន ​​ឱ្យធ្វើអនុវត្ត​ជាក់ស្ដែង​ (សាលារៀន​បន្លែ​កសិករ) ជាជំហានៗ តាម​ដំណាក់កាល​លូតលាស់ ពេញមួយវដ្ដជីវិតរបស់ដំណាំ​។

សៀវភៅណែនាំបច្ចេកទេសកសិករ ស្ដីពី បច្ចេកទេសដាំ ត្រប់ ​​នេះ បានរៀប​ចំ​ឡើង​​ដើម្បី​ផ្ដល់​នូវ​ចំណេះដឹង និង ចំណេះធ្វើ​ជាក់ស្ដែង ដល់គ្រួសារ​កសិករ ​ស្ដីពី ការដាំ​ដំណាំត្រប់ តាម​បច្ចេកទេស​ថ្មី ដែលអាចដាំ បានគ្រប់​​រដូវពេញមួយឆ្នាំ ។ បច្ចេកទេស​ថ្មីនេះ អាចជួយ​គ្រួសារកសិករ ឲ្យ​មានប្រភព​ចំណូល​ថ្មី ជាប្រចាំ​បន្ថែម​មួយទៀត ដោយ​ប្រើប្រាស់កាន់តែ​អស់​លទ្ធភាព​នូវធនធាន​ដី​-ទឹក និង ធនធានផ្សេង​ទៀត​ ដែល​​គ្រួសារ​មាន ។ ​​
  
ខែ កុម្ភៈ​  ឆ្នាំ ២០១២


No comments:

Post a Comment