បច្ចេកទេសផលិតកម្មដំណាំបន្លែ
- ប៉េងប៉ោះ
គម្រោងបង្ហាញបច្ចេកវិទ្យា
ដើម្បីបង្កើនផលិតភាពជុំវិញតំបន់ទន្លេសាប (TSTD) ជាគម្រោងជំនួយ បច្ចេកទេស ដែលផ្តល់សហ-ហិរញ្ញប្បទានឥតសំណងសម្រាប់អនុវត្ត ដោយរដ្ឋាភិបាលហ្វាំងឡង់ មូលនិធិដៃគូអ៊ី-អាស៊ី
និងចែករំលែកពុទ្ធិនៃសាធារណៈរដ្ឋកូរ៉េ និង ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)
។ រាជរដ្ឋាភិបាលកម្ពុជា ចូលរួមបដិភាគមិនមែនជាថវិកា
(ធនធានមនុស្ស ការិយាល័យបំពេញការងារ…) សម្រាប់អនុវត្តគម្រោង។ ធនាគារអភិវឌ្ឍន៍អាស៊ី ជាអ្នកចាត់ចែងប្រតិបត្តិការផ្ទាល់
ជំនួសមុខឲ្យម្ចាស់ជំនួយ ។
គម្រោង
កំពុងធ្វើការសាកល្បងបង្ហាញបច្ចេកវិទ្យាកសិកម្ម និង ផ្ដល់សេវាព័ត៌មានជនបទ
ដើម្បីបង្កើន និង ពង្រីកប្រាក់ប្រភពចំណូលរបស់គ្រួសារកសិករខ្នាតតូច ក្នុងខេត្ដកំពង់ចាម
កំពង់ធំ សៀមរាប និង បន្ទាយមានជ័យ។

សៀវភៅណែនាំបច្ចេកទេសកសិករ ស្ដីពី បច្ចេកទេសដាំ ប៉េងប៉ោះ នេះ បានរៀបចំឡើងដើម្បីផ្ដល់នូវចំណេះដឹង និង
ចំណេះធ្វើជាក់ស្ដែង ដល់គ្រួសារកសិករ ស្ដីពី ការដាំដំណាំ ប៉េងប៉ោះ
តាមបច្ចេកទេសថ្មី ដែលអាចដាំបានគ្រប់រដូវពេញមួយឆ្នាំ។ បច្ចេកទេសថ្មីនេះ អាចជួយគ្រួសារកសិករ
ឲ្យមានប្រភពចំណូលថ្មី ជាប្រចាំបន្ថែមមួយទៀត ដោយប្រើប្រាស់កាន់តែអស់លទ្ធភាពនូវធនធានដី-ទឹក
និង ធនធានផ្សេងទៀត ដែលគ្រួសារមាន ។
ខែ កុម្ភៈ ឆ្នាំ ២០១២
No comments:
Post a Comment