ថ្ងៃអាទិត្យ ទី31 កក្កដា ឆ្នាំ2011 ម៉ោង02:44 សំបូរ
ជាទូទៅម្ទេសហាវ៉ៃ
ជាដំណាំដែលមានអាយុកាលលូតលាស់វែង ហើយក៏ជាប្រភេទដំណាំដែលឆាប់ទទួលរងនូវកត្តាចង្រៃផ្សេងៗពីធម្មជាតិ
ដូចជាជម្ងឺ សត្វល្អិត និងបំរែបំរួលអាកាសធាតុ។
គោលបំណងយ៉ាងសំខាន់នៃការជ្រើសរើសពូជ គឺការយល់ដឹងអោយបានច្បាស់ពីប្រភពរបស់ពូជ
ព្រោះពូជមានពីរប្រភេទ:
·
ប្រភេទពូជលូតលាស់តំបន់ត្រជាក់វាលូតលាស់បានក្នុងលក្ខណ្ឌអាកាសធាតុត្រជាក់
ពូជនេះច្រើនមកពីទ្វីបអឺរ៉ុប ដូចជា បារាំង សហរដ្ឋអាមេរិក ហូឡង់ កាណាដា
ហើយភាគច្រើនជាប្រភេទពូជធ្ងន់។
·
ប្រភេទពូជលូតលាស់ក្នុងតំបន់ក្តៅមធ្យម
វាលូតលាស់បានក្នុងលក្ខណ្ឌអាកាសធាតុក្តៅ ពូជនេះភាគច្រើនមកពីប្រទេសចិន
ជប៉ុន កូរ៉េ។ ពូជដែលសមស្របសំរាប់ធ្វើការដាំដុះ
គឺជាពូជដែលបន្សាំល្អទៅនិងលក្ខខណ្ឌតំបន់ ធន់ទ្រាំជម្ងឺ សត្វល្អិត
ទទួលទិន្នផលខ្ពស់សមស្របទៅនិងទីផ្សារ។
មានពូជជាច្រើនដែលដាំដុះបានក្នុងលក្ខណ្ឌនៃប្រទេសកម្ពុជាដូចជា:
1.
មកពីក្រុមហ៊ុន Royal Sluis នៃប្រទេសហូឡង់ឈ្មោះពូជ Sirono F, Culunet F, Pueblo F
2.
មកពីក្រុមហ៊ុន Hung Nong Seed នៃប្រទេសកូរ៉េខាងត្បូងឈ្មោះពូជ Oriental Glory F, Hung Nong
ACE F
3.
មកពីក្រុមហ៊ុន Known-you Seed នៃប្រទេសតៃវ៉ាន់ឈ្មោះពូជ 412 Beauty Bell F ដែលធន់ទ្រាំទៅនិងជំងឺ Tobaco Monder Virus
4.
មកពីក្រុមហ៊ុន Takii Seed នៃប្រទេសជប៉ុនឈ្មោះពូជ Wonder Bell F និង ពូជមកពីអាមេរិកឈ្មោះ California Wonder
5.
មកពីក្រុមហ៊ុន Chai Tai នៃប្រទេសថៃដែលកំពុងលក់ក្នុងទីផ្សារកម្ពុជាច្រើនជាងគេ
ពូជនេះល្អជាមធ្យម គ្រាប់វាមានតំលៃថោកជាងពូជនានា។
ដកស្រង់ពីសៀវភៅ
"ម្ទេសហាវ៉ៃ" របស់នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម នៃក្រសួងកសិកម្ម
រុក្ខាប្រមាញ់ និង នេសាទ។ គំរោងឥណទានកម្មវិធី ធនាគារ អភិវឌ្ឍន៍អាស៊ី
លក្ខណ្ឌដី និង អាកាសធាតុសំរាប់ដាំម្ទេសហាវ៉ៃ
ថ្ងៃអាទិត្យ ទី31 កក្កដា ឆ្នាំ2011 ម៉ោង02:41 សំបូរ

ម្ទេសហាវ៉ៃ ជាប្រភេទដំណាំដែលអាចដុះលូតលាស់បានល្អលើដីឥដ្ឋស្រាល ដែលសំបូរទៅដោយសារធាតុចិញ្ចឹមគ្រប់មុខជាពិសេសគឺជាតិកំបោរ ជ្រាបទឹករហ័ស ព្រមទាំងសំបូរទៅដោយសារធាតុខនិជ។
ប្រភេទដីល្បាយខ្សាច់ ដំណាំតែងលូតលាស់ និង ចាក់ឬសបានជ្រៅ
ប៉ុន្តែការផ្គត់ផ្គង់ទឹក និង ជីទៅតាមវិធីសាស្ត្រណែនាំត្រឹមត្រូវ
ម្ទេសទទួលបានទិន្នផលខ្ពស់។ នៅលើប្រភេទដីខ្មៅហើយស្អិតជាមធ្យមនៅរដូវភ្លៀង
ត្រូវមានប្រពន្ធ័ប្រឡាយបញ្ចេញទឹក។ ប្រភេទដីអាស៊ីដ និងដីបាស
មិនសមស្របសំរាប់ការដាំដុះម្ទេសឡើយ។ ការកង្វះសំណើមដីមិនទាក់ទងទៅនឹង
ការចេញក្តឹមឡើយ ប៉ុន្តែទាក់ទងទៅនិងការជ្រុះនៃក្តឹបច្រើន។
កាលណាសំណើមដីពី៥៥.៦ ទៅ ៥៧.៤% ធ្វើអោយ ២០ ទៅ ៣០% នៃក្តឹបជ្រុះ។ ជាទូទៅម្ទេសហាវ៉ៃ
អាចលូតលាស់លើប្រភេទដីស្ទើរគ្រប់ប្រភេទដី ក្នុងករណីប្រភេទដីឥដ្ឋធម្មតា
ត្រូវមានប្រពន្ធ័ប្រឡាយរំដោះទឹកត្រឹមត្រូវព្រមទាំងមានការជ្រើសរើសពូជអោយបានល្អ។
វាអាចធន់ទ្រាំទៅលើកំរិតអាស៊ីដខ្សោយនៃដី និង ប្រភេទ ដីល្បាយខ្សាច់ដែលមាន pH 6-6.5 ប៉ុន្តែត្រូវបន្ថែមសារធាតុសរីរាង្គ
បន្ថយភាពស្អិត និងងាយស្រួលរក្សាសំណើម។
ដំណាំម្ទេសហាវ៉ៃអាចលូតលាស់បានក្នុងលក្ខណ្ឌអាកាសធាតុក្តៅ និងត្រជាក់ សីតុណ្ហភាពចន្លោះពី 20-25 អង់ស្សាសេ ក្នុងអត្រាសំណើមបរិយាកាសមធ្យមធ្វើអោយផ្លែម្ទេសទុំក្រហម ព្រមទាំងមានក្លិនឆួលខ្លាំង។
ដកស្រង់ពីសៀវភៅ "ម្ទេសហាវ៉ៃ" របស់នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ។ គំរោងឥណទានកម្មវិធី ធនាគារ អភិវឌ្ឍន៍អាស៊ី
ដំណាំម្ទេសហាវ៉ៃអាចលូតលាស់បានក្នុងលក្ខណ្ឌអាកាសធាតុក្តៅ និងត្រជាក់ សីតុណ្ហភាពចន្លោះពី 20-25 អង់ស្សាសេ ក្នុងអត្រាសំណើមបរិយាកាសមធ្យមធ្វើអោយផ្លែម្ទេសទុំក្រហម ព្រមទាំងមានក្លិនឆួលខ្លាំង។
ដកស្រង់ពីសៀវភៅ "ម្ទេសហាវ៉ៃ" របស់នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ។ គំរោងឥណទានកម្មវិធី ធនាគារ អភិវឌ្ឍន៍អាស៊ី
No comments:
Post a Comment