គម្រោងបង្ហាញបច្ចេកវិទ្យា ដើម្បីបង្កើនផលិតភាពជុំវិញតំបន់ទន្លេសាប
Tonle Sap Technology Demonstrations for Productivity
Enhancement (TSTD)
ADB TA 7305-CAM
សៀវភៅណែនាំបច្ចេកទេសកសិករ
ការបណ្ដុះផ្សិតចំបើង តាមបែបចំហុយ





រៀបរៀងដោយៈ លោក
សឹង ភូសនា
អ្នកជំនាញផ្នែកក្សេត្រសាស្ត្រ / ដំណាំបន្លែ
ខែ មិថុនា ឆ្នាំ ២០១១
អារម្ភកថា
គម្រោងបង្ហាញបច្ចេកវិទ្យា ដើម្បីបង្កើនផលិតភាពជុំវិញតំបន់ទន្លេសាប
(TSTD) ជាគម្រោងជំនួយ បច្ចេកទេស ដែលផ្តល់សហ-ហិរញ្ញប្បទានឥតសំណងសម្រាប់អនុវត្ត ដោយរដ្ឋាភិបាលហ្វាំងឡង់ មូលនិធិដៃគូអ៊ី-អាស៊ី
និងចែករំលែកពុទ្ធិនៃសាធារណៈរដ្ឋកូរ៉េ និង ធនាគារអភិវឌ្ឍន៍អាស៊ី
(ADB) ។ រាជរដ្ឋាភិបាលកម្ពុជា ចូលរួមបដិភាគមិនមែនជាថវិកា (ធនធានមនុស្ស
ការិយាល័យបំពេញការងារ…)
សម្រាប់អនុវត្តគម្រោង។ ធនាគារអភិវឌ្ឍន៍អាស៊ី ជាអ្នកចាត់ចែងប្រតិបត្តិការផ្ទាល់
ជំនួសមុខឲ្យម្ចាស់ជំនួយ ។ គម្រោង កំពុងធ្វើការសាក
ល្បងបង្ហាញបច្ចេកវិទ្យាកសិកម្ម និង ផ្ដល់សេវាព័ត៌មានជនបទ ដើម្បីបង្កើន និង ពង្រីកប្រាក់ប្រភពចំណូលរបស់គ្រួសារកសិករខ្នាតតូច
ក្នុងខេត្ដ កំពង់ចាម កំពង់ធំ សៀមរាប និង បន្ទាយមានជ័យ។
សៀវភៅណែនាំបច្ចេកទេសកសិករ ស្ដីពី ការបណ្ដុះផ្សិតចំបើង តាមបែបចំហុយ
នេះ បានរៀបចំឡើងដើម្បីផ្ដល់នូវចំណេះដឹង និង ចំណេះធ្វើជាក់ស្ដែង
ដល់គ្រួសារកសិករទូទៅ ស្ដីពី ការបណ្ដុះផ្សិតចំបើង តាមបច្ចេកទេសថ្មី ដែលអាចប្រើសម្រាប់បណ្ដុះផ្សិតចំបើង
បានគ្រប់រដូវ ពេញមួយឆ្នាំ។ បច្ចេកទេសថ្មីនេះ ជួយគ្រួសារកសិករ ឲ្យមានប្រភពចំណូលថ្មី
ជាប្រចាំបន្ថែមមួយទៀត ដោយប្រើប្រាស់កាន់តែអស់លទ្ធភាពនូវកាកសំណល់ដំណាំ និង
ធនធានមានស្រាប់ផ្សេងទៀត ។ កាកសំណល់កំប៉ុស្តិ៍ពីល្បាយបណ្ដុះ ក៏អាចប្រើលាយជាមួយលាមកសត្វ
ធ្វើជាជីដាក់ដំណាំ បានផងដែរ។
ខ្លឹមសារក្នុងសៀវភៅណែនាំបច្ចេកទេសនេះ បានរៀបចំឡើងសម្រាប់កសិករ
ដោយផ្អែកលើជំហានអនុវត្តជាក់ស្ដែង និង បទពិសោធន៍ទទួលបានជោគជ័យកន្លងមក
ក្នុងការបណ្ដុះផ្សិតចំបើងតាមវិធីថ្មីនេះ របស់កសិករ នៅក្នុងខេត្តគោលដៅទាំងបួន ។
ក្នុងការរៀបចំសៀវភៅនេះ មានការចូលរួមយ៉ាងសកម្ម ក្នុងការផ្ដល់ជាគំនិត និង
ការសម្រួល និងបន្ថែមខ្លឹមសារបច្ចេកទេស ក៏ដូចជា ផ្នែករចនាបថសរសេរ និង ប្រាស្រ័យទាក់ទងផ្សព្វផ្សាយ របស់ លោក លីវ លាងហ៊ី អនុប្រធាន ក្រុមទីប្រឹក្សាគម្រោង
TSTD និង លោក អ៊ួន ប៊ុនណារិទ្ធ អ្នកជំនាញផ្នែកសង្វាក់ទីផ្សារ
។
ការអនុវត្តកម្មវិធីធ្វើបង្ហាញ ស្តីពី ការបណ្ដុះផ្សិតចំបើងតាមបែបចំហុយនេះ អាចទទួលបានជោគជ័យ
ដោយសារមានការគាំទ្រជាប់ជាបន្តពីបុគ្គលិកគម្រោង TSTD ពី លោក ប្រាក់ ថាវអមិដា ប្រធានសម្របសម្រួលគម្រោង TSTD និង ជាអគ្គលេខាធិការរង
នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក David
Thomson ប្រធានក្រុមទីប្រឹក្សាគម្រោង និង មន្ទីរកសិកម្មខេត្ត ទាំងបួន។
អ្នករៀបរៀង
លោក សឹង ភូសនា
អ្នកជំនាញផ្នែកក្សេត្រសាស្ត្រ /
ដំណាំបន្លែ របស់គម្រោង TSTD
ទូរស័ព្ទៈ ០១២ ៧៦៣ ៨៧២
១-សេចក្ដីផ្តើម
ជាទូទៅពពួកផ្សិតអាចដុះលើសរីរាង្គនៃរុក្ខជាតិ
ដែលពុករលួយគរលើគ្នា (កំប៉ុស្តិ៍) ក្នុងលក្ខខ័ណ្ឌអាកាសធាតុ (សំណើម និង កំដៅ) ដែលសមស្របនឹងការលូតលាស់របស់វា
។ កំដៅ បានមកពីកំប៉ុស្តិ៍កម្ម [1] ល្បាយដុំបណ្ដុះ ដែល ហាប់ណែន
សើមល្មម និង ថិតនៅទីហប់-បិទជិត (ដូចជា ពំនូកចំបើង ឬ រោងបណ្ដុះ) ។
ដើម្បីសម្រួលដល់ការយល់ដឹងពីរបៀបបណ្ដុះផ្សិតចំបើង
អ្នកបណ្ដុះផ្សិតនេះ ត្រូវយល់ឲ្យបានច្បាស់ ពី វដ្ដជីវិតលូតលាស់របស់ផ្សិតចំបើង
ដូចមានបង្ហាញជាសបង្ខេប ក្នុងរូបខាងក្រោម៖

រូបលេខ
១: វដ្តលូតលាស់របស់ផ្សិតចំបើង
ផ្សិតដុះចេញពីគ្រាប់ពូជ ឬ មេផ្សិត
ដែលហៅថា គ្រាប់ស្ព័រ។ គ្រាប់ស្ព័រ មានទំហំតូចៗ ដែលមិនអាចមើលឃើញនឹងភ្នែកទទេ បានឡើយ
។ ស្ព័រ កកើតពីដើមផ្សិត ពេញវ័យ។ ក្នុងធម្មជាតិ គ្រាប់ស្ព័រ ហើរប៉ើងតាមខ្យល់
ធ្លាក់តាមទីនានា ហើយអាចសម្ងំរស់នៅទីនោះ រងចាំលក្ខខ័ណ្ឌអំណោយផល សមស្រប ដើម្បីដុះជាផ្សិត
បន្តពូជពង្ស តទៅទៀត ។ មុននឹងកើតទៅជាផ្សិត ស្ព័រត្រូវវិវដ្តខ្លួនវា ជាសរសៃរពីងពាង
(ហៅ មីសេល្យូម) ជាដំណាក់ៗ មុននឹងក្លាយជាកូនក្រពុំផ្សិត (ហៅ ផ្កាផ្សិត)
ដែលនឹងលូតលាស់ពេញរូបរាងជាផ្សិតពេញវ័យ ។
ការបណ្ដុះផ្សិតចំបើង
គឺជាដំណើរការរៀបចំបង្កើតឲ្យមានលក្ខខណ្ឌលូតលាស់សមស្រប ដូចបញ្ជាក់ខាងលើ ។ តាមរយៈ
ការបង្កើតជាលក្ខខណ្ឌសមស្របសម្រាប់លូតលាស់របស់ផ្សិត អ្នកបណ្ដុះផ្សិត អាចធ្វើឲ្យផ្សិតចំបើង
ដុះបានពេញមួយឆ្នាំ នៅទីកន្លែង និង ពេលវេលា ដែលគេចង់បណ្ដុះ ដោយប្រើមេផ្សិត
(ស្ព័រ) ពីអ្នកផលិតមេ ឬ ដោយធ្វើមេផ្សិត ដោយខ្លួនឯង។
២-វត្ថុធាតុផ្សំ និង សំភារៈ បណ្ដុះផ្សិតចំបើង
គេអាចបណ្ដុះផ្សិតចំបើង នៅលើចំបើង ឬ គល់ជព្រាំ្ជងស្រូវ
ឬ លាយផ្សំជាមួយ កាកអំពៅ កំបោ្លកស្ងួត ដើមចេកចិតជាចំណិត ស្លឹកចេកក្រៀម សំបកឈូក សំបកសណ្ដែកបាយ
សណ្ដែកសៀង សំបកដំឡូងមី ស្រកីដូង និង កំទេចកំទីស្លឹករុក្ខជាតិស្មៅ ដោយលាយជាមួយសារធាតុចិញ្ចឹមជំនួយបន្ថែមមួយចំនួន
ដូចជា កន្ទក់ ចុងអង្ករ ម៉្សៅដំណើប ឬ ម៉្សៅពោត និង ជីកំប៉ុស្តិ៍លាមកសត្វ ឬ
ជីកំប៉ុស្តិ៍រាវ ឬ ជីបំប៉នប្រភេទអ៊ីអឹម ជាដើម។
បច្ចេកទេសនេះ អាចជួយឲ្យអ្នកបណ្ដុះផ្សិត ធ្វើបានពេញមួយឆ្នាំ ទាំងក្នុងរដូវប្រាំង
និង រដូវវស្សា ។ ហើយ ពេលដុំល្បាយកំប៉ុស្ដិ៍ចំបើងអស់ជាតិ លែងដុះ អ្នកបណ្ដុះក៏អាចយកដុំល្បាយទៅដាក់សារជាតិចិញ្ចឹមបំប៉នបន្ថែម
និង មេផ្សិតបណ្ដុះធ្វើឡើងវិញ ទទួលបានផល ១សារ ទៀត គ្រាន់តែមិនសូវបានផលច្រើនដូចលើកទី ១។
|
រូបលេខ ២: ដុំល្បាយបណ្ដុះផ្សិត ប្រើ២ដង រួច អាចប្រើជាធាតុផ្សំជីកំប៉ុស្តិ៍
ចំណាំៈ
មុននឹងរៀបចំល្បាយបណ្ដុះផ្សិត យើងត្រូវមានទីកន្លែងធ្វើរោងបណ្ដុះសំរាប់ព្យួរដុំល្បាយបណ្ដុះ ធុង និង ចង្ក្រានចំហុយ
ជាមុនសិន។ ទីតាំងសម្រាប់សង់រោងបណ្ដុះផ្សិត អាចថិតនៅកន្លែងមានដំបូលស្រាប់ បាំងថ្ងៃ
ភ្លៀង (ដូចជា ក្រោមផ្ទះ ឬ ដំបូលសំយ៉ាបផ្ទះ) មានអនាម័យ (ឆ្ងាយពីទ្រុងសត្វ ឬ
កន្លែងមានទឹកជ្រាំ) មិនលិចទឹក ឬ
អាចថិតនៅហាលវាល ក្រោមម្លប់ឈើ ហើយមានសង់រោងប្រកពីលើ ដើម្បីការពារភ្លៀង និង កំដៅថ្ងៃក្ដៅជ្រុល។
២-១. សំភារៈដែលត្រូវការប្រើប្រាស់ក្នុងការបណ្ដុះផ្សិតចំបើងតាមបែបចំហុយ
ក្នុងការបណ្ដុះផ្សិតចំបើងពីកំប៉ុស្តិ៍ចំបើង
(ឬ តាមបែបចំហុយ ឬ ហៅម៉្យាងទៀត បែបស្ទីម) ក៏ដូចជាការបណ្ដុះផ្សិតតាមបែបផ្សេងៗទៀត
យើងត្រូវការជាចាំបាច់ នូវសំភារៈមួយចំនួន ។ តាមបទពិសោធន៍កន្លងមក នៅកន្លែងខ្លះ សំភារៈមួយចំនួនមិនអាចរកទិញ
នៅតាមទីផ្សារក្នុងមូលដ្ឋានតាមស្រុក បានទេ ។ សំភារៈទាំងនេះ មានលក់តែនៅផ្សារ ទីប្រជុំជនធំៗ
ឬ ផ្សារតាមទីរួមខេត្ត ។ ដូច្នេះ អ្នកបណ្ដុះផ្សិត ត្រូវតែរៀបចំសំភារៈទាំងអស់ ឲ្យបានគ្រប់គ្រាន់សិន
មុននឹងរៀបចំការងារលាយល្បាយផ្សិត ។
ខាងក្រោមនេះ
ជាបញ្ជីសំភារៈបណ្ដុះផ្សិតចំបើង (របៀបព្យួរដុំបណ្ដុះ នឹងស្នួរ) ដែលយើងត្រូវការៈ-
ü
កៅស៊ូប្លាស្ទិចថ្លាមាន
២ ស្រទាប់ (ខ្នាតទទឹង២ម៉ែត្រ) ប្រវែង១១,៥-១៨ម៉ែត្រ ដោយអាស្រ័យ ទៅតាមប្រភេទ និង ទំហំរោងបណ្ដុះ
(រោងបណ្ដុះអាចមានទំហំ ទទឹងប្រវែង ១,៨ម៉ែត្រ បណ្ដោយប្រវែង ៩ម៉ែត្រ កំពស់ ១,២៥ម៉ែត្រ
ឬ រោងបណ្ដុះ មួយប្រភេទទៀត មានទទឹងប្រវែង ៣,៨ម៉ែត្រ បណ្ដោយប្រវែង ៥ម៉ែត្រ កំពស់ខាង
ឬជើងជញ្ជាំង ប្រវែង ០,៨ម៉ែត្រ និងសរសរកណ្ដាលមានកំពស់ប្រវែង ១,៣ម៉ែត្រ)។
ü
កៅស៊ូប្លាស្ទិចថ្លាមាន២ស្រទាប់
(ខ្នាតទទឹង ៨តឹក) សម្រាប់រុំ ដុំល្បាយបណ្ដុះ ចំនួន ៥គីឡូ (ចំនួនពិតប្រាកដ គឺអាស្រ័យលើចំនួនដុំល្បាយដែលយើងចង់ធ្វើ
។ ឧទាហរណ៍ បើយើងចង់ធ្វើដុំល្បាយ ចំនួន១០០ដុំនោះ យើងត្រូវការថង់ប្លាស្ទិចប្រភេទនេះចំនួន
៥គីឡូ)។ គេក៏អាចប្រើថង់ថ្លាច្រកឥវ៉ាន់ ដែលមាន ទំហំធំល្មម សមា្រប់ច្រករុំដុំល្បាយបណ្ដុះ
បានដែរ។
ü
ខ្សែនីឡុងវេញ
សំរាប់ចងជាសង្រែកព្យួរថង់ល្បាយចំនួន ៣គីឡូ ។
ü
កងដាក់មាត់ថង់
(ធ្វើពីបំពង់ទុយោទីបជ័រទំហំមុខកាត់ ៦០មម) ចំនួន ២ដើម ដែល ១ ដើមមាន ប្រវែង ៤ ម៉ែត្រ។
ü
ចប
ប៉ែល ១ ជញ្ជីងថាស ១ ។
ü
បំពង់បាញ់ទឹក១
ឫ ធុងស្រោចទឹកផ្កាឈូក១ សំរាប់ស្រោចផ្សើមដុំល្បាយ ។
ü
ធុងជ័រមានចំណុះ២០លីត្រចំនួន១
សំរាប់ធ្វើជីកុំប៉ុស្ដិ៍រាវ ដែលមានគំរបបិទជិត និង មានភា្ជប់ក្បាល រ៉ូប៊ីណេ សំរាប់បង្ហូរទឹកជីកុំប៉ុស្ដិ៍
។
ü
កៅស៊ូកងចំនួន
០,៥គក្រ និង ស្កុត(បង់ស្អិតថ្លាធំ) សំរាប់រុំចំនួន ២ដុំ ។
ü
សរសៃដែក
(ទំហំ ៤លី) សំរាប់ធ្វើរង្វង់កង និង ទំពក់ព្យួរចំនួន ៣ គីឡូ។
ü
តង់កៅស៊ូខៀវ
សំរាប់ផ្ទុំដុំល្បាយបណ្ដុះផ្សិត ដែលបានចំហុយ និង ដាក់មេរួច ចំនួន១ផ្ទាំង ។
ü
ឬស្សីសំរាប់ធ្វើស្នួរក្នុងរោងបណ្ដុះចំនួន
៤-៨ដើម អាស្រ័យទៅតាមប្រភេទរោងបណ្ដុះ ។
ü
ពុម្ពធ្វើអំពីដែកស័ង្កសី
ឬ ឈើសំរាប់ជាន់ពុម្ពដុំល្បាយបណ្ដុះ (កំប៉ុស្ដិ៍ចំបើង) ចំនួន ១ ឬ ២ ទៅតាម ធនធានដែលមាន
។ ទំហំពុម្ព អាចប្រែប្រួល អាស្រ័យលើ ទំហំ និងទម្ងន់ ដុំបណ្ដុះចង់បាន (ធម្មតា
ប្រមាណជា ១០គីឡូ ក្នុង១ដុំ)
ü
ធុងសំរាប់ចំហុយដុំល្បាយ
(អាចធ្វើពីធុងសាំង ចំណុះ ២២០លីត្រ) ចំនួន ១ (ឫ ២ បើមានថវិកា) និង គំរប (ធ្វើពីស័ង្កសី)
មានរន្ធហុយចំហាយពុះ នៅពីលើ។
![]() |
រូបលេខ ៣: ប្រភេទសំភារៈមួយចំនួនសំរាប់ប្រើក្នុងការផលិតផ្សិតចំបើង តាមបែបចំហុយ(ស្ទីម)
ü
ចង្ក្រានសំរាប់ចំហុយ
(ដើម្បីសំចៃអុស គួរធ្វើគុករំងាស់ ឬ ចង្ក្រានគុកដុតអង្កាម)។
២-២.
វត្ថុធាតុផ្សំ សម្រាប់លាយល្បាយបណ្ដុះផ្សិតចំបើង តាមបែបចំហុយ
វត្ថុធាតុដើម សម្រាប់ផ្សំលាយធ្វើល្បាយដុំល្បាយកំប៉ុស្តិ៍បណ្ដុះផ្សិតចំបើង រួមមាន៖
ក-ចំបើង ឬ គល់កញ្ជ្រាំង (បើមាន លាយជាមួយ កាកអំពៅ កំប្លោកក្រៀម ដើមចេកហាន់ហាលក្រៀម
សំបកសណ្ដែកបាយ សំបកដំឡូងមី ស្នូលគ ឬ កំទេចស្នូលពោត) ។
សំបកសណ្ដែកបាយ សំបកដំឡូងមី ស្នូលគ ឬ កំទេចស្នូលពោត) ។

រូបលេខ ៥:
វត្ថុធាតុផ្សំមួយចំនួនសម្រាប់បណ្ដុះផ្សិតចំបើងបែបចំហុយ
ខ-កន្ទក់ម៉ដ្ត
គ-ចុងអង្ករ
(ឬ ម៉្សៅដំណើប ម៉្សៅពោត) ចំនួន
ឃ-កំបោរស
ង-ជីអ៊ុយរ៉េ
ឬ
ជីលាមកសត្វកំប៉ុស្តិ៍ក្រៀម ឬ ជីកំប៉ុស្តិ៍រាវ ឬ ជីអ៊ីអឹម
ច-ទឹកស្អាតលាយល្បាយ
។
៣- ការលាយវត្ថុធាតុផ្សំដុំល្បាយបណ្ដុះផ្សិតចំបើង
តាមបែបចំហុយ
មានវិធីច្រើន សម្រាប់រៀបចំល្បាយបណ្ដុះផ្សិតចំបើងបែបចំហុយ
(ស្ទីម) នាពេលបច្ចុប្បន្ននេះ ដោយ ប្រើប្រាស់វត្ថុធាតុផ្សំចំបងជា ចំបើង (ឬ គល់ជញ្ជ្រាំង)
សុទ្ធ ឬ ជាលាយផ្សំជាមួយវត្ថុធាតុផ្សំចំបងច្រើនមុខ បញ្ចូលគ្នា ដូចជា ចំបើង កាកអំពៅ
កំប្លោក សំបកសណ្ដែកបាយ សំបកដំឡូងគរ …។ វត្ថុធាតុដើមទាំងនេះ គួរលាយគ្នាជាមួយកំបោរស
និង ទឹកឲ្យសើមតិចៗ រួចគ្របឲ្យជិត ផ្អាប់ទុកមុន រយៈពេល ១សប្ដាហ៍ ។ បន្ទាប់ពីផ្អាប់បាន
១សប្ដាហ៍មក យកវាទៅលាយជាមួយអាហារបំប៉នបន្ថែមផ្សេងទៀត ដូចជា កន្ទក់ ចុងអង្ករ ម៉្សៅដំណើប
ជីអ៊ុយរ៉េ ឬ ជីកំប៉ុស្តិ៍លាមកសត្វ ឬ ជីកំប៉ុស្តិ៍រាវ ឬ ជីអ៊ីអឹម។
៣-១. វិធីលាយល្បាយបណ្ដុះ ដោយប្រើជីអ៊ុយរ៉េ
បន្ថែម
ខាងក្រោមនេះជាវិធីលាយល្បាយធ្វើផ្សិតចំបើងបែបចំហុយ
(ស្ទីម) ដោយប្រើវត្ថុធាតុដើមដូច ជាចំបើង កន្ទក់ ចុងអង្ករ កំបោរសរ លាយជាមួយនឹង ជីអ៊ុយរ៉េ
។ ដើម្បីលាយល្បាយបែបនេះ យើងត្រូវអនុវត្ដតាម រូមមន្ដដូចខាងក្រោមៈ
|
វត្ថុធាតុផ្សំលាយល្បាយបណ្ដុះផ្សិតចំបើង
|
ចំនួន ឬ បរិមាណ
|
១
|
ចំបើង លាយ ជញ្ជ្រាំង
(ឬ វត្ថុធាតុផ្សំទៀត ដែលមាន)
|
១០០ គីឡូ
|
២
|
កន្ទក់ម៉ដ្ត
|
៨ គីឡូ
|
៣
|
ចុងអង្ករ
|
១ គីឡូ
|
៤
|
កំបោរសរ
|
០,៥-០,៧ គីឡូ
|
៥
|
ជីអ៊ុយរ៉េ
|
០,៥-០,៦ គីឡូ
|
៦
|
ទឹកស្អាតសំរាប់លាយស្រោច
|
សំណើមល្បាយ ៥០-៦០%
|

រូបលេខ
៦: ការរៀបចំលាយល្បាយបណ្ដុះផ្សិត
៣-២. វិធីលាយល្បាយបណ្ដុះ ដោយប្រើជីកំប៉ុស្ដិ៍រាវ
ខាងក្រោមនេះ ជាវិធីលាយល្បាយធ្វើផ្សិតចំបើងបែបចំហុយ
ដោយប្រើវត្ថុធាតុដើមដូច ជាចំបើង កន្ទក់ ចុងអង្ករ កំបោរសរ ដោយលាយជាមួយនឹងជីកំប៉ុស្ដិ៍រាវ (ជំនួសឲ្យ ជីអ៊ុយរ៉េ) ។ ដើម្បីលាយល្បាយបែបនេះ
យើងតែធ្វើជីកំប៉ុស្ដ៏រាវនេះជាមុនសិន ព្រោះការធ្វើជីកំប៉ុស្តិ៍រាវ
នេះវាត្រូវការពេលវេលាដល់ទៅ ៨ថ្ងៃ មុននឹងអាចយកវាមកប្រើបាន ។ ខាងក្រោមនេះជារូបមន្ដ
ប្រើសំរាប់លាយល្បាយបណ្ដុះ ជាមួយជីកំប៉ុស្ដិ៍រាវៈ
|
វត្ថុធាតុផ្សំលាយល្បាយបណ្ដុះផ្សិតចំបើង
|
ចំនួន ឬ បរិមាណ
|
១
|
ចំបើង លាយ ជញ្ជ្រាំង (ឬ វត្ថុធាតុផ្សំទៀត ដែលមាន)
|
១០០ គីឡូ
|
២
|
កន្ទក់ម៉ដ្ត
|
៨ គីឡូ
|
៣
|
ចុងអង្ករ
|
១ គីឡូ
|
៤
|
កំបោរស
|
០,៥-០,៧ គីឡូ
|
៥
|
ជីកំប៉ុស្តិ៍រាវ (ដែលរៀបចំផ្សំធ្វើមុន រយៈពេល ៨ ថ្ងៃ) ប្រើសម្រាប់ផ្សើមល្បាយផ្សិត ឲ្យមានសំណើម
៦០-៧០% (អាចកត់សំគាល់បាន
ដោយយកចំបើងលាយរួចប្រមាណ ១០ សរសៃរ មកមួលមើល ឲ្យមាន លក្ខណៈសើមជោគល្មម
តែមិនមានស្រក់ទឹកចុះ)។
|
៣.២.១. របៀបធ្វើមេជីកំប៉ុស្តិ៍រាវ
ដើម្បីរៀបចំមេជីកំប៉ុស្តិ៍រាវ
យើងត្រូវការវត្ថុធាតុផ្សំដូចខាងក្រោម៖
|
វត្ថុធាតុផ្សំធ្វើមេជីកំប៉ុស្តិ៍រាវ
|
បរិមាណ (ចំនួន)
|
![]()
រូបលេខ
៧:ការរៀបចំ មេជីកំប៉ុស្តិ៍រាវ
|
១
|
ដីមមោគស្ងួត
|
១ គីឡូ
|
|
២
|
លាមកគោក្រៀម
|
១ គីឡូ
|
|
៣
|
កន្ទក់ម៉ដ្ត
|
១ គីឡូ
|
|
៤
|
ស្ករស ឬ ស្ករត្នោត
|
៣ ស្លាបព្រាបាយ
|
|
៥
|
ទឹកស្អាត
|
២ កែវ
|
វិធីរៀបចំ
មេជីកំប៉ុស្តិ៍រាវ
១-លាយល្បាយឲ្យសើមល្មម ពូតរួចហើយ
ខ្ចប់ដោយក្រណាត់ស្អាត ផ្អាប់ទុករយៈពេល ៤ថ្ងៃ ។
២-បន្ទាប់មកយកដុំល្បាយជីផ្អាប់
៤ ថ្ងៃ ហើយនោះ ទៅត្រាំក្នុងទឹកស្ករ ដែលផ្សំពីស្ករ (២គីឡូ) កូរឲ្យរលាយទឹកសព្វចំនួន
១០លីត្រ។ ចាក់ល្បាយទឹកស្ករចូលក្នុងធុងជ័រ រួចហើយយកដុំល្បាយ ទៅត្រាំ ក្នុងទឹកស្ករនោះ
។
៣-គ្របធុងជ័រឲ្យជិត ។
បន្ទាប់ពីត្រាំដុំល្បាយជីកំប៉ុស្តិ៍ បានរយៈពេល ៨ថ្ងៃ មក ទឹកសូលុយស្យុងក្នុងធុងជ័រនោះ
ក្លាយជាមេជីកំប៉ុស្តិ៍រាវ ដែលគេអាចទៅប្រើបាន។
៤-ដងយកមេទឹកជីកំប៉ុស្តិ៍
២លីត្រ លាយទឹក ១ ធុងសាំង (២០០ លីត្រ) ឬ ១លីត្រ មេទឹកជី លាយជាមួយទឹក១០០លីត្រ
សម្រាប់ប្រើស្រោចលាយដុំល្បាយបណ្ដុះផ្សិត ឬ បាញ់ផ្សើមដុំល្បាយបណ្ដុះ តាមកំរិតសំណើម
សមស្រប ចង់បាន (៦០-៧០%)។
៤-ការរៀបចំដុំល្បាយបណ្ដុះផ្សិត
បន្ទាប់ពីលាយល្បាយបណ្ដុះផ្សិតរួចហើយ
យើងត្រូវរៀបចំញាត់ល្បាយបណ្ដុះ ក្នុងពុម្ពឲ្យបានណែនល្អ។ ពេលញាត់ដុំល្បាយ
យើងត្រូវពិនិត្យមើល បើល្បាយ វាមិនមានសំណើមល្មម ទេ (តិចជាង ៦០-៧០%) យើងត្រូវផ្សើមល្បាយនោះរហូតដល់កំរិតសំណើម
ដែលយើងចង់បាន ។ ចូរអនុវត្ដតាមជំហ៊ាន ដូចខាងក្រោម ក្នុងការរៀបចំលាយល្បាយបណ្ដុះ ៖
- ពង្រាយចំបើង (សុទ្ធ ឬ ជាមួយកាកសំណល់រុក្ខជាតិជាធាតុផ្សំ ផ្សេងទៀត ដូចជា
កាកអំពៅ កំប្លោក ដើមចេកហាន់ហាលក្រៀម) ចំនួន១០០គីឡូ និង រោយកំបោរស ០,៥០គីឡូ ឲ្យបានសព្វល្អ
រួចស្រោចទឹកផ្សើមឲ្យសព្វ ។ ផ្អាប់ល្បាយនេះ ដោយគ្រប់ឲ្យជិតនឹងថង់កៅស៊ូ ឬ វត្ថុ គម្របហប់ជិតផ្សេងទៀត
រយៈពេល ៧ថ្ងៃ។
- បន្ទាប់ពីផ្អាប់បាន ៧
ថ្ងៃមក លាយចំបើងផ្អាប់នោះ ជាមួយនឹង កន្ទក់ម៉ដ្ដ
ចំនួន១០គីឡូ ចុងអង្ករ ចំនួន ៥គីឡូ ហើយច្របល់ធាតុផ្សំទាំងនោះ ឲ្យចូលគ្នាសព្វល្អ ។
- ស្រោចទឹកល្បាយដែលលាយពីកំប៉ុស្ដិ៍ទឹក លើធាតុផ្សំទាំងនោះ ឲ្យបានសព្វល្អ និង
ឲ្យមាន សំណើមសមស្របពី ៦០ ទៅ ៧០ ភាគរយ [2]
។ រួចប្រមូលល្បាយនោះ ជាគំនរ ហើយយក តង់សំពត់កៅស៊ូ មកគ្របឲ្យបានជិត និង ផ្អាប់ទុក
ពី ១២ម៉ោង ទៅ ២៤ម៉ោង ។ មុននឹងយក ល្បាយទៅជាន់ពុម្ព
ត្រូវច្របល់វា ឲ្យសព្វម្ដងទៀត។

៥-ការចំហុយដុំល្បាយបណ្ដុះផ្សិត
បន្ទាប់ពីលាយល្បាយដុំបណ្ដុះផ្សិតរួចហើយ
យើងត្រូវយកដុំល្បាយទាំងនោះ ទៅចំហុយ ។ ក្នុងការចំហុយដុំល្បាយបណ្ដុះ ចាំបាច់ត្រូវដុតភ្លើងឲ្យពុះជាប់
រយៈពេល ៣-៤ម៉ោង ដើម្បីឲ្យដុំល្បាយ ឆ្អិនសព្វល្អ [3] ។
របៀបចំហុយដុំល្បាយបណ្ដុះផ្សិត
o
ពេលរុំដុំល្បាយដោយថង់រួច
ត្រូវយកវាទៅចំហុយភ្លាម ។ មិនត្រូវទុកដុំបណ្ដុះ (ចោល មិនចំហុយ) លើស ៣ថ្ងៃ ឡើយ។
o
ចាក់ទឹកក្នុងធុងសាំងចំហុយកំរិត
២ ភាគ១០ នៃធុង (ឬ ២ តឹក ពីបាតធុង) រួចដាក់វាលើចង្ក្រាន ឫ ឡចំហុយ ។
o
រៀបចំដាក់ចង្អើរលើផ្ទៃទឹកក្នុងធុងដោយកល់ដុំអិដ្ឋ
កល់ទ្រពីក្រោមចង្អើរ។
o
ក្រាលការ៉ុងនៅបាត
និង ជុំវិញផ្ទៃខាងក្នុងធុង (ការពារកុំឲ្យឆេះថង់ដុំល្បាយ) រួចហើយ រៀបចំដាក់ដុំល្បាយដោយបញ្ឈរក្នុងធុងចំហុយ
ឲ្យពេញ (ចំនួន ៦ ទៅ ៨ដុំ ឬ ច្រើនជាងនេះ បើប្រើដុំបណ្ដុះតូចៗ) រួច គ្របគំរបធុងឲ្យជិត។
o
ដុតភ្លើងឲ្យខ្លាំង
ហើយឆេះជាប់ ឲ្យបានពុះជាប់ រយៈពេលពី ៣ ទៅ ៤ម៉ោង (គិតចាប់ពី ទឹកពុះ)។
![]() |
រូបលេខ
៩: ការរៀបចំចំហុយដុំល្បាយបណ្ដុះផ្សិត
៦-ការបញ្ចូលមេផ្សិត ទៅក្នុងដុំល្បាយបណ្ដុះ
បន្ទាប់ពីបានចំហុយដុំល្បាយបណ្ដុះរួចហើយ
យើងត្រូវត្រៀមរៀបចំដាក់ បញ្ចូលមេផ្សិត ដោយមានសំភារៈនៅជិតដៃ ឲ្យបានសព្វគ្រប់ ដូចជា
មេផ្សិត កៅស៊ូកង អាកុល និង សំឡីសម្រាប់លាងសំអាតដៃ ក្រដាស កាសែត ទុយោធ្វើកង មេផ្សិត
ជាដើម ។ ខាងក្រោមនេះ ជាចំនុចដែលត្រូវចងចាំ មុននឹងធ្វើការបញ្ចូលមេផ្សិតទៅក្នុងដុំល្បាយបណ្ដុះ
៖
-
ទុកដុំល្បាយបណ្ដុះ ដែលបានចំហុយហើយ ឲ្យត្រជាក់ល្អសិន
(ប្រមាណ ៦-៨ ម៉ោង)
-
ប្រើមេផ្សិត (មេផ្សិតចំបើង) ដែលមានគុណភាពល្អ ។
-
ដាក់មេផ្សិតចូលតាមមាត់ថង់ ម្ខាងម្ដងៗ ហើយ
គ្របក្រដាសវិញភ្លាម រួចហើយចងរឹតនឹងកៅស៊ូកង។

រូបលេខ
១០: ការរៀបចំបញ្ចូលមេផ្សិត
ក្នុងថង់បណ្ដុះផ្សិតចំបើង
-
មេ ១ កញ្ចប់ អាចដាក់បានដុំល្បាយបណ្ដុះ ចំនួនពី ៣ ទៅ
៤ដុំ ។
-
ក្រោយពីបានដាក់/បញ្ចូលមេផ្សិតរួចហើយ
យើងត្រូវបន្ទុំដុំល្បាយ រយៈពេល ៨-១២ថ្ងៃ ។ ពេលផ្ទុំ ត្រូវ
ដាក់ដុំល្បាយផ្ដេកមុខទល់គ្នា ហើយ រុំក្ដោបដោយសំពត់តង់ ឬ បាវក្រចៅឲ្យហប់ មានកំដៅពី
៣៧-៣៨ អង្សារ
ដើម្បីឲ្យសរសៃរមេផ្សិត ដើរលើដុំល្បាយបណ្ដុះ បានសព្វល្អ ។ គេត្រូវឧស្សាហ៍តាមដានកំដៅដុំល្បាយ។
នៅថ្ងៃទី ៦ ចាប់ពីថ្ងៃដាក់បន្ទុំ គេត្រូវបង្វិលត្រឡប់ដុំល្បាយ (លើចុះក្រោម) ។

រូបលេខ
១១: ការបន្ទុំ និង
ពិនិត្យតាមដានដុំល្បាយបណ្ដុះផ្សិតចំបើង
-
ក្រោយពីបន្ទុំបាន
រយៈពេល ៨-១២ថ្ងៃ មក យើងឃើញមានសរសៃអំបោះផ្សិត(ស្ព័រ)ឡើងពណ៌ ស្លាទុំ ដុះសព្វពេញថង់បណ្ដុះ
។ យើងត្រូវយកដុំល្បាយបណ្ដុះនេះ ទៅព្យួរនៅក្នុងរោងបណ្ដុះ (ធ្វើពីកៅស៊ូប្លាស្ទិចថ្លា)
ហើយគ្របរោងបណ្ដុះ (នឹងតង់ បាវ ឬ ផ្ទាំងក្រណាត់) ឲ្យជិតល្អ (ដើម្បីឲ្យ
ផុតពីពន្លឺថ្ងៃខ្លាំង) ឬ នៅក្រោមរោង ដែលមានដំបូលប្រក់
ឬ ម្លប់មួយទៀត ។ ត្រូវស្រោចទឹក (ស្រោចផ្ដាច់ស្ព័រ) លើដុំល្បាយ និមួយៗ
ឲ្យជោគសព្វល្អ មុននឹងយកទៅព្យួរនឹងស្នួរឬស្សី ម្ដងមួយៗ ក្នុងរោងបណ្ដុះ ដោយទុកចន្លោះពីគ្នា
១តឹក។
-
បើនៅក្នុងរោងបណ្ដុះ មានសីតុណ្ហភាពក្ដៅខ្លាំងពេក យើងត្រូវរិះរកវិធីបន្ថយកំដៅ
(ត្រឹម ៣៥-៣៨ អង្សារ[4] ដោយ ឧស្សាហ៍បង្ហើបជើងជញ្ជាំងរោងបណ្ដុះ
ឬ ចោះប្រហោងដំបូល ឬ ជញ្ជាំងរោងបណ្ដុះ ២-៣ កន្លែង ដើម្បីបន្ថយកំដៅ ។

រូបលេខ
១២: ការព្យួរដុំល្បាយបណ្ដុះផ្សិតក្នុងរោងបណ្ដុះ
និង ការតាមដានការលូតលាស់របស់ផ្សិត
៧- ការប្រមូលផលផ្សិត
ក្រោយពេលព្យួរក្នុងរោងបណ្ដុះបានរយៈពេល ពី ៨ ទៅ ១០ថ្ងៃ ផ្សិតចាប់ផ្ដើមដុះ។
គេត្រូវបេះផ្សិតពីព្រលឹម ដោយកាត់យកតែកញ្ចុំណា
ដែលមានផ្សិតធំល្មមលក់ ។ ប្រើកូនកាំបិតចិតបន្លែ
(ស្អាត គ្មានមេរោគ)សម្រាប់ប្រមូលផលផ្សិត ដោយមានកូនកញ្ជ្រែងជ័រ ឬ ឬស្សី មានទ្រាប់ក្រដាសពីក្រោម
សំរាប់ដាក់ផ្សិត។
ផ្សិតដែលបេះបាន
ត្រូវកាត់សំអាតជើងផ្សិត ពីកំទេចចំបើង។ ចំពោះផ្សិតដុះជាកញ្ចុំ
គេត្រូវប្រឡេះ យកផ្សិតធំៗ
ចំនួន ៣សារ (៣ថ្ងៃ)
ដោយឆ្គឹះចៀរថ្នមៗ យកតែកញ្ចុំផ្សិត
ដែលមានផ្សិតធំៗ នៅថ្ងៃទី១ និង ថ្ងៃទី២ ប៉ុន្តែនៅថ្ងៃទី៣
ត្រូវឆ្គឹះកញ្ចុំទាំងមូល ដើម្បីដកយកផ្សិតទាំងធំ ទាំងតូច ។
តាមបទពិសោធន៍កន្លងមក ក្នុង១ ដុំល្បាយបណ្ដុះ
យើងអាចទទួលផលផ្សិតពី ០,៥គីឡូ ទៅ១ គីឡូ សម្រាប់ រយៈពេល ១ វដ្ដលូតលាស់របស់វា ។
ក្នុង១ វដ្ដលូតលាស់របស់ផ្សិតបណ្ដុះ គេអាចទុកវាឲ្យដុះ ពី ៣០ ទៅ ៤៥ ថ្ងៃ អាស្រ័យទៅតាមគុណភាពចំបើង
វត្ថុធាតុធាតុផ្សំ និងចំណីបំប៉ន ដែលយកមកប្រើ ។

រូបលេខ ១៣:
ការបេះប្រមូលផលផ្សិតចំបើង និង ការលក់
បន្ទាប់ពីបេះអស់ ១សារ (គឺ ៣ថ្ងៃជាប់គ្នា) មក គេត្រូវបាញ់ផ្សើមទឹកជីកំប៉ុស្តិ៍
លើដុំល្បាយ ដែលបេះអស់និមួយៗ និង បន្តថែទាំកំដៅ និង សំណើម ហើយរងចាំរហូតដល់ផ្សិតដុះសារជាថ្មីទៀត ។
ប៉ុន្តែ ហាមបាញ់ទឹកផ្សើមលើដុំល្បាយដែលមានផ្សិតកំពុងដុះទេ
។ ក្នុងករណីមានដុំល្បាយកំពុងមានដុះផ្សិត តែមានលក្ខណៈស្ងួត ខ្វះសំណើម គេត្រូវរិះរកវិធីបង្កើនសំណើមដុំល្បាយនោះ
ដោយបាញ់ទឹកផ្សើមឲ្យជោគលើដីក្រោមដុំល្បាយ ដើម្បីបង្កើនសំណើមបរិយាកាសជុំវិញ
និងទុកឲ្យដុំល្បាយវាស្រូបយកសំណើមហួតពីក្រោមមក ជាជាងបាញ់ផ្សើមទឹក ពីលើវាផ្ទាល់
ព្រោះវានឹងធ្វើឲ្យរលួយផ្សិតដុំដែលប៉ះទឹក ទាំងអស់។
៨- រោងបណ្ដុះផ្សិតចំបើង តាមបែបចំហុយ(ស្ទីម)
ក្នុងការបណ្ដុះផ្សិតចំបើងតាមបែបចំហុយនេះ
យើងអាចធ្វើរោងបណ្ដុះបានច្រើនប្រភេទ ដែលប្រភេទរោងបណ្ដុះនីមួយៗ គឺអាស្រ័យទៅតាម ស្ថានភាពទីតាំងកសិដ្ឋាននិងបរិស្ថានជុំវិញ
ធនធានគ្រួសារ និង ទំហំ ផលិតកម្ម ។ ក្រៅពីការព្យួរដុំល្បាយនៅក្នុងរោងបណ្ដុះមានប្រក់ដំបូល
យើងក៏អាចព្យួរវា ក្នុងរោងបណ្ដុះ សង់នៅក្រោមដើមឈើ ក្រោមផ្ទះ ឬក៏អាចដាក់ក្នុងឡាំង កេសស្នោ
ធុង ដែលគ្របហប់ បិទជិត បានផងដែរ ។
ជំនួសឲ្យការព្យួរ គេក៏អាចដាក់តំរៀបថង់បណ្ដុះលើធ្នើ ឬ ដាក់បណ្ដុះផ្ទាល់លើដី ដែលមានក្រាលចំបើង
នៅក្នុងរោងបណ្ដុះ ដែលហប់បិទជិត ។ សំភារៈប្រើប្រាស់ក្នុងរោងបណ្ដុះផ្សិត
៖
o
ខ្សែធ្វើសង្រែកព្យួរដុំបណ្ដុះ (ខ្សែនីឡុង)
o
ដែកលួសសម្រាប់ធ្វើទំពក់ ព្យួរដុំបណ្ដុះ
o
ឈើ ឬ ឬស្សីស្នួរដើម្បីចងព្យួរខ្សែសង្រែក
o
ថង់កៅស៊ូប្លាស្ទិចថ្លា ជាដំបូល និង ជញ្ជាំង
![]() |
|
រូបលេខ ១៤: សំភារៈប្រើប្រាស់ក្នុងរោងបណ្ដុះផ្សិត
៨.១.
ប្រភេទរោងបណ្ដុះផ្សិតចំបើង
តាមបទពិសោធន៍កន្លងមក កសិករបណ្ដុះផ្សិត
បានរៀបចំរោងបណ្ដុះជា ៣ ប្រភេទ ៖
ក. រោងបណ្ដុះផ្សិត ប្រភេទទី១

o
ទទឹងប្រវែង
១,៨ ម៉ែត្រ
o
បណ្ដោយប្រវែង
៩ ម៉ែត្រ
o
កំពស់កណ្ដាលប្រវែង
១,២៥ ម៉ែត្រ
គេអាចសង់រោង បណ្ដុះផ្សិត ប្រភេទនេះ ដោយកែសម្រួលទំហំវា ដូចខាងក្រោម ក៏បានៈ
o
ទទឹងប្រវែង ៣ ម៉ែត្រ

o
បណ្ដោយប្រវែង
៦ ម៉ែត្រ
o
កំពស់កណ្ដាលប្រវែង
១,៥ ម៉ែត្រ
ក្នុងករណីនេះ
គេត្រូវការថង់កៅស៊ូថ្លា សំរាប់គ្រប ដែលមានបណ្ដោយ ប្រវែង ១៥ម៉ែត្រ និង ទទឹង ប្រវែង
៤ ម៉ែត្រ។
រូបលេខ ១៥: រោងបណ្ដុះផ្សិត សង់ក្រោមម្លប់ឈើ
ខ. រោងបណ្ដុះផ្សិត ប្រភេទទី ២
រោងនេះធ្វើពីបង្គាលឈើ ឬ បង្គោលឬស្សី និង រនាបឬស្សី សម្រាប់ធ្វើបង្កោងដំបូល ដូចដំបូលទូកនេសាទ ។ ដំបូល និង ជញ្ជាំងរោង ធ្វើពីថង់កៅស៊ូប្លាស្ទិច។ ដើម្បីរក្សាកំដៅបានល្អ គេអាចសង់រោងនេះ កុំឲ្យធំជ្រុលពេក
ព្រោះលំបាករក្សាបានកំដៅ ដែលផ្សិតចំបើងត្រូវការ (៣៥-៣៨ អង្សារ) សម្រាប់លូតលាស់ នៅពេលអាកាសធាតុខាងក្រៅចុះត្រជាក់
(ពិសេស រដូវវស្សា ឬ ពេលមានភ្លៀងជោគជាំ) ។ រោងបណ្ដុះប្រភេទនេះ អាចមានទទឹង ៣-៤ម៉ែត្រ បណ្ដោយ ៥-៦ម៉ែត្រ និង កំពស់ ១,៥-១,៧ម៉ែត្រ ។ រោងបណ្តុះត្រូវគ្របការពារកំដៅ
និង ភ្លៀង ដោយរោងប្រក់ពីលើមួយទៀត ។
រូបលេខ ១៦: រោងបណ្ដុះផ្សិត សង់មានដំបូល ប្រកពីលើ
គ.រោងបណ្ដុះផ្សិត ប្រភេទទី៣
ស្រដៀងគ្នានឹងប្រភេទទី២
នេះ គេក៏អាចសង់រោងបណ្ដុះ ជាបន្ទប់ ឬ រោង (ឧទាហរណ៍ ទទឹង ៣ម៉ែត្រ បណ្ដោយ ៣ម៉ែត្រ
និង កំពស់ ពី ២ទៅ ៣ម៉ែត្រ ។ តាមធម្មតា គេប្រើប្រភេទរោងបណ្ដុះនេះ
សម្រាប់បណ្ដុះផ្សិត ដោយរៀបចំបើងបណ្ដុះ
(ដែលផ្អាប់ជាមួយកំបោរស ទុករយៈពេល ៧ថ្ងៃ) ជារងជាធ្នើថ្នាក់លើៗគ្នាច្រើនជាន់ ហើយចំហុយដោយប្រើចំហាយទឹកពុះ
បាញ់បញ្ចូលឲ្យមានកំដៅថេរ ពី ៦០ ទៅ ៧០ អង្សារ រយៈពេល ពី ៤ទៅ ៥ ម៉ោង ។ បន្ទាប់មកទុកឲ្យត្រជាក់
មុននឹងដាក់ជីកំប៉ុស្តិ៍បំប៉ន (ធ្វើពីសំបកសណ្ដែកបាយ កន្ទក់ និង លាមកសត្វ កាច់បំលែងជាកំប៉ុស្តិ៍បានល្អ ឬ
ជីកំប៉ុស្តិ៍រាវ ផ្អាប់ចោល ៤-៥ ថ្ងៃ) និង មេផ្សិត រួចហើយផ្អាប់
៧-១០ថ្ងៃ។

រូបលេខ ១៧: រោងបណ្ដុះផ្សិត ប្រើចំហាយទឹកពុះ
បាញ់ចូល
៨.២. ទីកន្លែងសំរាប់សង់រោងបណ្ដុះផ្សិត
នៅក្នុងបរិយាកាសជុំវិញខ្លួនយើង
មានស័្ពរផ្សិតផ្សេងៗ ជាច្រើនប្រភេទ ។ ស័្ពរផ្សិតក្នុងលំហរអាកាស ទាំងនេះ ជាផ្សិតព្រៃ
ដែលងាយនឹងលូតលាស់ នៅក្នុងលក្ខខ័ណ្ឌសមស្របអំណោយផល ដូចជា ដុំកំប៉ុស្តិ៍បណ្ដុះ
ដែលយើងរៀបចំសម្រាប់បណ្ដុះផ្សិតចំបើង ជាដើម។ ដើម្បីទប់ស្កាត់ការដុះផ្សិតព្រៃ
ដែលយើងមិនចង់បាននេះ យើងត្រូវជ្រើសរើសទីកន្លែងសាងសង់រោងបណ្ដុះផ្សិតចំបើង ឲ្យបានសមស្របល្អ
។ ខាងក្រោមនេះ ជាចំណុចចំបងៗ ដែលត្រូវពិចារណា ពេលជ្រើសរើសទីកន្លែងសំរាប់សង់រោងបណ្ដុះផ្សិតចំបើង
៖
- កន្លែងមានម្លប់ល្អ
។
- មិននៅជិតក្រោលគោ
ក្របី ឫ នៅក្រោមខ្យល់ ក្រោលគោ ក្របី។
- មិននៅជិតទ្រុងជ្រូក
ភក់ជ្រាំ។
- ទីទួលខ្ពស់ មិនលិចទឹក ឬ ជន់លិចទឹកភ្លៀង ពេលមានភ្លៀងខ្លាំង ។ បើទីសង់រោង
អាចលិចទឹក នៅ ពេលមានភ្លៀងខ្លាំងនារដូវវស្សា គេត្រូវលើកដីសង់រោងឲ្យខ្ពស់បន្តិច
និង សង់ទំនប់ទឹកភ្លៀង ព័ទ្ធជុំវិញរោងបណ្ដុះ និង ចង្អូរដោះទឹក។
៨.៣.
ការបណ្ដុះផ្សិតចំបើង
ក្នុងរោងបណ្ដុះ សង់នៅក្រោមផ្ទះ
ជាទូទៅ
យើងអាចធ្វើរោងបណ្ដុះសំរាប់ដាក់ ឬ ព្យួរដុំល្បាយបណ្ដុះផ្សិត ទៅតាមទំហំផលិតកម្ម (ចំនួន
ដុំបណ្ដុះ ខុសៗគ្នា ដូចជា ៥០ដុំ ៧០ដុំ ១០០ដុំ ឬ អាចច្រើនជាងនេះ ទៅតាម ធនធាន និង ផែនការផលិតកម្ម
របស់អ្នកបណ្ដុះ។ តាមបទពិសោធន៍កសិករបណ្ដុះផ្សិតកន្លងមក យើងសង្កេតឃើញមានវិធីដាក់ដុំល្បាយផ្សិតដែលចំហុយ
តាម ៤ របៀបខុសៗគ្នា ដូចជា៖
១. ព្យួរក្នុងរោងបណ្ដុះក្រោមដើមឈើ
(គ្មានរោងប្រក់ពីលើ យកម្លប់ឈើ ធ្វើដំបូល)
២. ក្នុងរោងបណ្ដុះសង់តាមក្រោមផ្ទះខ្ពស់ (ជារោងពេញលក្ខណៈ មានសរសរ និង
ជញ្ជាំង ឬក៏ ជាលក្ខណៈចល័ត មានត្រឹមឈើឬស្សីស្នួរ ហើយយកថង់កៅស៊ូថ្លា គ្របពីលើជិត
ដូចជាមុង)។
៣. ក្នុងរោងពីរជាន់ (រោងបណ្ដុះ សង់ក្រោមរោងមានដំបូលប្រក់មួយ
ផ្សេងទៀត) ។
៤. បណ្ដុះក្នុងទីហប់ បិទជិត មានទំហំតូចៗ ដូចជា ឡាំង កេះស្នោ ពាង
ផ្នោះ/លូអណ្ដូង......។
ប្រភេទរោងដែលយើងសាងសង់សំរាប់ដាក់ដុំល្បាយបណ្ដុះផ្សិតមានច្រើនប្រភេទ
ដោយអាស្រ័យទៅតាមស្ថានភាព ធនធាន និង ទំហំផលិតកម្ម របស់អ្នកបណ្ដុះផ្សិត។
![]() |
៨.៤. ការព្យួរដុំបណ្ដុះផ្សិតចំបើង
ក្រោមដើមឈើ
ការព្យួរដុំល្បាយផ្សិតនៅតាមដើមឈើជាវិធីសាមញ្ញមួយ
ដែលអ្នកបណ្ដុះផ្សិតខ្លះបានធ្វើ ។ ដើម្បីព្យួរដុំល្បាយបណ្ដុះផ្សិត ដែលចំហុយហើយ នៅតាមដើមឈើ
ឬ ក្រោមផ្ទះនោះ (ដូចគំរូរូបថតបង្ហាញ ចុងក្រោយ ក្នុង រូបលេខ ១៨ ខាងលើ) គេត្រូវមានគ្រោង
ឫ ពុម្ពដែលធ្វើពីដើមឫស្សី និង មានកងដែករាងរង្វង់ (សរសៃរដែកទំហំ ៤លី) ចំនួន ៣កង ថង់ប្លាស្ទីច
(បន្ទះថង់ប្លាស្ទីចដែលមានមុខកាត់ធ្មេញឈើ ០,៨ម៉ែត្រ) ច្រកស្រោបពីក្រៅដុំចំបើងដើម្បី
រក្សាសំណើមដុំល្បាយផ្សិត និង កុំឲ្យប៉ះខ្យល់ខាងក្រៅ ។ គ្រោងឆ្អឹងនេះ មានកំពស់ប្រវែង
ប្រហែល១,២៥ម៉ែត្រ
ខ្សែសង្រែក និងទំពក់សំរាប់ព្យួរនៅក្រោមដើមឈើ ឬ ក្រោមផ្ទះ ។ វិធីនេះមានលក្ខណៈ ល្អប្រសើរ
និង សាមញ្ញ ប៉ុន្ដែយើងត្រូវការប្រើសរសៃដែកច្រើនបន្ដិច ។
៩. វិធីកែដុំល្បាយចាស់ សម្រាប់បណ្ដុះផ្សិតសារជាថ្មី
តាមបទពិសោធន៍កន្លងមក
គេអាចប្រើដុំល្បាយបណ្ដុះ សារជាថ្មី ដើម្បីបណ្ដុះផ្សិតចំបើងតាមរបៀបចំហុយ ជាលើកទី
២ តាមវិធីដូចខាងក្រោម៖
o
នៅពេលដុំល្បាយកំប៉ុស្ដិ៍អស់ជីជាតិលែងដុះហើយ រើយកដុំបណ្ដុះចាស់
ចេញពីរោង។ បើដុំបណ្ដុះ ចាស់នៅសើមពេក ត្រូវយកវាមកហាលឲ្យស្ងួត ស្រស់សិន ។
o
បន្ទាប់ពីរុំខ្ចប់ដុំ
ល្បាយចាស់ នឹងថង់ប្លាស្ទិច ត្រូវយកកន្ទក់រោយថែមលើមុខទាំងសងខាងបន្ដិចៗ និង ស្រោចទឹកជីកំប៉ុស្ដិ៍បំប៉នបន្ថែមឲ្យសើមល្មម
រួចរុំចងមាត់ថង់ឲ្យជិត។
o
បន្ទាប់មក
បន្ដអនុវត្ដជំហ៊ានផ្សេងទៀត ដូចរៀបចំល្បាយថ្មីលើកទី១ដែរ គឺ ចំហុយ ដាក់មេ បន្ទុំ….
ដើម្បីធានាបានអនាម័យចាំបាច់
ដោយអនុវត្តវិធីសំអាតអនាម័យដូចតទៅ៖
o
លាងសំអាតទីតាំងរោងបណ្ដុះ
ឲ្យស្អាត មុននឹងដាក់ព្យួរ ដុំល្បាយថ្មី ។
o
ប្លាស្ទិចថ្លា
ដែលគ្របរោង ត្រូវយកទៅចំហុយវាសិនដើម្បីសំអាតមេរោគ ។
o
ចំពោះដើមឫស្សី/ឈើស្នួរ
ត្រូវយកក្រណាត់ច្រលក់ទឹកកំបោរសជូត ឲ្យស្អាតមុននឹងប្រើម្ដងទៀត ។
o
ដីបាតរោងត្រូវរោយកំបោរស
សម្លាប់មេរោគជាមុនសិន ។
១០. ការកត់ត្រាចំណូលចំណាយផលិតកម្ម និង វិភាគសេដ្ឋកិច្ច
១០.១. ការកត់ត្រាចំណាយចំណូលផលិតកម្ម
ការកត់ត្រាទុកនូវតួរលេខន៍ចំណាយចំណូល មានសារៈសំខាន់ណាស់
។ មាន ហេតុផលជាច្រើន ដែលគេចាំបាច់ត្រូវកត់ត្រាជាប្រចាំ ពីចំណាយចំណូល ផលិតកម្ម ។ ហេតុផលចំបងមួយចំនួន មានដូចជា៖
-
ប្រសិនបើគ្មានការកត់ត្រាពីអ្វីដែលត្រូវបានចំណាយ
ហើយអ្វីដែលបានចំណូលនោះទេ គេនឹងមិនអាចដឹងបានទេ ថាតើ មុខជំនួញរបស់គេខាត ឬ ចំណេញ? ចូរចងចាំថា
ការទទួលបានប្រាក់ចំណូលរាល់ថ្ងៃ មិនមានន័យថា គេបានទទួលប្រាក់ចំណេញនោះទេ ។
-
ប្រសិនបើគេដឹងច្បាស់ពីមុខចំណាយ
និង មុខចំណូលច្បាស់លាស់ គេអាចរិះរកវិធីដើម្បី គ្រប់គ្រងជំនួញ ឲ្យបានកាន់តែល្អ កាន់តែបានចំណេញច្រើន។
-
កំណត់ត្រាអាចត្រូវប្រើប្រាស់សម្រាប់ធ្វើផែនការចំណាយនៅពេលអនាគត
ព្រោះយើងអាចដឹងពីតំលៃ និង ធនធានដែលត្រូវចំណាយ ។
គោលដៅចំបងនៃធ្វើជំនួញ
ឬ ផលិតកម្មអ្វីមួយ គឺរកបានចំណេញ និង កាន់តែចំណេញច្រើន។ ប្រាក់ចំណេញ ជាផលសង (ឬ
ភាពខុសគ្នាជាវិជ្ជមាន) រវាង ទឹកប្រាក់ចំណូល (បានមកពីលក់ផលិតផល ឬ សេវ៉ាកម្ម) និង
ទឹកប្រាក់ចំណាយទាំងអស់។ ចំណាយ អាចបែងចែកជា ២ ប្រភេទ គឺ ៖
(១) ចំណាយថេរ (មិនប្រែប្រួល [5]) គឺជា
ចំណាយមូលធន ដូចជា ដី សំណង់ ឃ្លាំង រោងបណ្ដុះផ្សិត ទ្រុងមាន់ គ្រឿងចក្រ…… ដែលមានតំលៃ
(ត្រូវរំលោះ) ជាប្រចាំ ទោះជាមានការផលិត ឬក៏ គ្មាន ក៏ដោយ។ ដោយសារឧបករណ៍ សម្ភារៈ
ក្នុងមុខចំណាយថេរ ទាំងនេះ អាចប្រើបានច្រើនដង (ប្រើម្ដង មិនអស់) ហើយ
អាចប្រើនៅក្នុងផលិតកម្ម សារក្រោយៗទៀតនោះ គេត្រូវគិតរំលោះវា ជាច្រើនសារ។ ការកំណត់
ចំនួនសាររំលោះថ្លៃឧបករណ៍ សម្ភារៈ ក្នុងប្រភេទចំណាយថេរនេះ អាចគិតបានច្រើនបែប ដូចជា
តាម ចំនួនសារ(ដង) ផលិតកម្ម តាមអាយុកាល(រយៈពេល)
អាចនៅប្រើបានរបស់វា …… ។
(២) ចំណាយប្រែប្រួល គឺជាប្រភេទចំណាយជាក់ស្ដែងសម្រាប់ការផលិត
ផលិតផល ឬ សេវ៉ាអ្វីមួយ។ ការចំណាយប្រភេទនេះ រួមមាន វត្ថុធាតុដើម ដូចជា គ្រាប់ពូជ ជី
ថ្នាំ កំបោរស ការរៀបចំដី ពលកម្ម …… ដែលត្រូវការ ចាំបាច់សម្រាប់ផលិតរបស់ ឬ
ផលិតផលអ្វីមួយ (ដូចជា ផ្សិតចំបើង មាន់ ជ្រូក……)។
ដើម្បីឲ្យដឹងច្បាស់ ថាតើគោលដៅជោគជ័យជំនួញ
សម្រេចបានត្រឹមណានោះ គេត្រូវការនូវ ព័ត៌មានជាចាំបាច់ ដែលមិនអាចរកបាន
ក្រៅពីការកត់ត្រាជាប្រចាំ និង បានត្រឹមត្រូវ នោះឡើយ ។ ការកត់ត្រា
អាចផ្ដោតលើការប្រមូលព័ត៌មានចាំបាច់ សម្រាប់វិភាគចំណាយ និង ចំណេញ និង តម្រង់ទិសមុខរបរ
ឬ ផលិតកម្ម តាមពេលវេលាឲ្យចំតម្រូវការទីផ្សារ និង ទៅអនាគតខាងមុខ ។ ខាងក្រោមនេះ ជាទម្រង់កត់ត្រា
[6]សាមញ្ញមួយ
ដែលកសិករ (អ្នកបណ្ដុះផ្សិត) អាចប្រើសម្រាបើកត់ត្រាចំណាយ ចំណូលរបស់ខ្លួន ។
ក. តារាងចំណាយ
ឈ្មោះផលិតកម្មៈ………………………………………………
ថ្ងៃចាប់ផ្ដើមផលិតកម្មៈ…………………………………
|
ថ្ងៃចាប់បញ្ចប់ផលិតកម្មៈ………………………
|
||||
ល.រ
|
មុខចំណាយ
|
ឯកតា
|
ចំនួន
|
តំលៃ ១ឯកតា
|
ទឹកប្រាក់សរុប
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
ខ. តារាងចំណូល
ឈ្មោះផលិតកម្មៈ……………………………………………
ថ្ងៃចាប់ផ្ដើមផលិតកម្មៈ…………………………………
|
ថ្ងៃចាប់បញ្ចប់ផលិតកម្មៈ………………………
|
||||
ល.រ
|
មុខចំណូល
|
ឯកតា
|
ចំនួន
|
តំលៃ ១ឯកតា
|
ទឹកប្រាក់សរុប
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
|
រូបលេខ ១៩:
សៀវភៅកំណត់ត្រាគ្រប់គ្រងកសិដ្ឋានកសិករ (រៀបចំដោយគម្រោង TSTD)
១០.២. ការប្រើប្រាស់ព័ត៌មានប្រមូលបាន
សម្រាប់វិភាគចំណាយចំណូលផលិតកម្ម
ដើម្បីទទួលបានព័ត៌មាន
ចាំបាច់ ត្រឹមត្រូវ គេត្រូវកំណត់ឲ្យបានច្បាស់ពីមុខចំណាយ និងចំណូលទាំងអស់
ហើយកត់ត្រាជាប្រចាំ និងត្រឹមត្រូវ នូវព័ត៌មានបានកំណត់ទាំងនោះ។
ព័ត៌មានប្រមូលបានទាំងនេះ នឹងត្រូវ ប្រើសម្រាប់វិភាគសេដ្ឋកិច្ច (គឺ ថ្លៃដើមផលិតផល
និង ប្រាក់ចំណេញ) របស់ផលិតកម្មណាមួយ។ ខាងក្រោមនេះ ជាគំរូកត់ត្រា និង វិភាគចំណាយចំណូលផលិតកម្ម
បណ្ដុះផ្សិតចំបើង តាមបែបចំហុយ របស់កសិករម្នាក់ នៅស្រុកកំពង់ស្វាយ ខេត្ត កំពង់ធំ។
ការវិភាគសេដ្ឋកិច្ច ការធ្វើបង្ហាញ ស្ដីពី
ការបណ្ដុះផ្សិតចំបើង តាមបែបចំហុយ (ស្ទីម)
|
||||||
កសិករ យ៉ាំ ភុន (ស្រី)
ភូមិ ក្រសាំង ឃុំ ត្រញំងឬស្សី ស្រុក កំពង់ស្វាយ ខេត្ដ កំពង់ធំ
៩៩ ដុំល្បាយបណ្ដុះ (ប្រមូលផល
វគ្គទី១ ខែមករា ២០១១)
|
||||||
បរិយាយ
|
ឯកតា
|
ចំនួន
(បរិមាណ)
|
តំលៃ
១ ឯកតា
|
តំលៃសរុប (រៀល)
|
អត្រារំលោះ
ថ្លៃចំណាយ
|
សរុបរួម ក្នុង ១វគ្គ (រៀល)
|
ក). ចំណូលដុំ
|
|
|
|
|||
ផលិតផលផ្សិតចំបើង
|
គីឡូ
|
៥៧
|
១២.០០០
|
៦៨៤.០០០
|
៦៨៤.០០០
|
|
សរុបចំណូលដុំ
|
៦៨៤.០០០
|
|||||
ខ). ចំណាយ
|
||||||
ខ-១).
មុខចំណាយ ប្រែប្រួល
|
|
|
|
|
(ចំនួនដង ឬ វគ្គប្រើបាន)
|
|
- ពលកម្ម
|
នាក់-ថ្ងៃ
|
៦
|
១០.០០០
|
៦០.០០០
|
១
|
៦០.០០០
|
- មេផ្សិត
|
កញ្ចប់
|
២៥
|
១.៥០០
|
៣៧.៥០០
|
១
|
៣៧.៥០០
|
- វត្ថុធាតុផ្សំ (ចំបើង កាកអំពៅ ..)
|
រួម
|
១
|
២៣.០០០
|
២៣.០០០
|
១
|
២៣.០០០
|
- ជីអ៊ុយរ៉េ
|
គីឡូ
|
១,៨
|
២.៨០០
|
៥.០៤០
|
១
|
៥.០៤០
|
- កំបោរស
|
គីឡូ
|
៣
|
១.០០០
|
៣.០០០
|
១
|
៣.០០០
|
- កន្ទក់ម៉ដ្ត
|
គីឡូ
|
៣០
|
៧០០
|
២១.០០០
|
១
|
២១.០០០
|
- ចុងអង្ករ
|
គីឡូ
|
១៨
|
១.៦០០
|
២៨.៨០០
|
១
|
២៨.៨០០
|
- ស្ករ
|
គីឡូ
|
១,៥
|
៣.៥០០
|
៥.២៥០
|
១
|
៥.២៥០
|
- កៅស៊ូកង
|
គីឡូ
|
០,២
|
២.០០០
|
៤០០
|
១
|
៤០០
|
- អាល់កុល
|
រួម
|
០,៥
|
១.៥០០
|
៧៥០
|
១
|
៧៥០
|
- សំឡី
|
រួម
|
១
|
៥០០
|
៥០០
|
១
|
៥០០
|
- អុសដុតចំហុយ
|
រួម
|
១
|
២៣.០០០
|
២៣.០០០
|
១
|
២៣.០០០
|
សរុបចំណាយប្រែប្រួលៈ
|
២០៨.២៤០
|
|||||
ខ-២).
មុខចំណាយមិនប្រែប្រួល (ថេរ)
|
(ចំនួនដង ឬ វគ្គប្រើបាន)
|
|||||
- ឆ្នាំងចំហុយដុំល្បាយ
|
រួម
|
១
|
៨៤.០០០
|
៨៤.០០០
|
២០
|
៤.២០០
|
- រោងបណ្ដុះផ្សិត
|
រោង
|
១
|
២០.០០០
|
២០០.០០០
|
២០
|
១០.០០០
|
- ពុម្ព (ទំហំ ៤០សម x ៣០សម)
|
រួម
|
១
|
៤០.០០០
|
៤០.០០០
|
៥០
|
៨០០
|
- ថង់ប្លាស្ទិច
|
គីឡូ
|
៥
|
៩.២០០
|
៤៦.០០០
|
២៥
|
១.៨៤០
|
- ខ្សែនីឡុងវេញ
|
គីឡូ
|
៣
|
៤.៤០០
|
១៣.២០០
|
២៥
|
៥២៨
|
- ធុងប្លាស្ទិច
|
រួម
|
១
|
២០.០០០
|
២០.០០០
|
៥០
|
៤០០
|
- តង់ប្លាស្ទិច
|
ម៉ែត្រ
|
១១,៥
|
៤.៨០០
|
៥៥.២០០
|
២០
|
២.៧៦០
|
- ប្រដាប់បាញ់ទឹក (២លីត្រ)
|
រួម
|
១
|
១២.០០០
|
១២.០០០
|
៥០
|
២៤០
|
- តង់កៅស៊ូសំរាប់រុំដុំល្បាយ
|
រួម
|
១
|
១២.០០០
|
១២.០០០
|
២០
|
៦០០
|
- តង់ (ទំហំ ៤ម x ៦ម)
|
រួម
|
១
|
៧៦.០០០
|
៧៦.០០០
|
២០
|
៣.៨០០
|
- លួស ៣ លី
|
គីឡូ
|
៣
|
៨.០០០
|
២៤.០០០
|
៥០
|
៤៨០
|
- ទុយោ ៦០មម
|
រួម
|
១
|
៩.២០០
|
៩.២០០
|
២៥
|
៣៦៨
|
- រណាអារដែក
|
រួម
|
១
|
១២.០០០
|
១២.០០០
|
៥០
|
២៤០
|
- សំណាញ់ខៀវ
|
ម៉ែត្រ
|
១
|
៨.០០០
|
៨.០០០
|
១៥
|
៥៣៣
|
- ទែម៉ូម៉ែត្រ
|
រួម
|
១
|
៤.០០០
|
៤.០០០
|
៥០
|
៨០
|
- ជញ្ជីងប៉ុង(ថាស)
|
រួម
|
១
|
៤៤.០០០
|
៤៤.០០០
|
៥០
|
៨៨០
|
សរុបចំណាយមិនប្រែប្រួល (ថេរ)
|
២៧.៧៤៩
|
|||||
សរុបតំលៃចំណាយទាំងអស់
|
|
|
|
|
|
២៣៥.៩៨៩
|
គ). ប្រាក់ចំណេញសុទ្ធសរុប
|
៤៤៨.០១១
|
|||||
ឃ). ថ្លៃដើមក្នុង
១ គីឡូ ផ្សិតចំបើង
|
||||||
ឃ-១). គិតបញ្ចូលតែចំណាយប្រែប្រួលសរុប
|
៣.៦៥៣
|
|||||
ឃ-២). គិតបញ្ចូលគ្នា ចំណាយទាំង ២ ប្រភេទ (ចំណាយប្រែប្រួល និង ចំណាយថេរ)
|
៤.១៤០
|
|||||
ង). ការវិភាគសេដ្ឋកិច្ច
|
||||||
ង-១). ថ្លៃដើមក្នុង ១ គីឡូ ផលិតផល (ផ្សិតចំបើង)
|
៤.១៤០
|
|||||
ង-២). ចំណេញក្នុង ១ គីឡូ ផលិតផល (ផ្សិតចំបើង)
|
៧.៨៦០
|
ឧបសម័្ពន
១: សន្លឹកគំរូកំណត់ត្រាចំណាយចំណូលផលិតកម្ម (ស្រង់ពីកំណត់ត្រាកសិករគម្រោង
TSTD)


ឧបសម្ព័ន្ធ ២: បដាជំនួយបណ្ដុះបណ្ដាល (training posters) ការបណ្ដុះផ្សិតចំបើង តាមបែបចំហុយ (ស្ទីម)



ឧបសម្ព័ន្ធ ៣: ខិត្តប័ណ្ណកសិករ (farmer leaflet) ការបណ្ដុះផ្សិតចំបើង តាមបែបចំហុយ (ស្ទីម)


[1]
ជាដំណើរការបំបែក ធ្វើឲ្យពុកផុយ នូវសារធាតុសរីរាង្គ
ដោយមីក្រូសារពាង្គកាយ ។ តាមរយៈដំណើរការនេះ សារធាតុសរីរាង្គ ត្រូវបានបំបែកយឺតៗ ជា
ជីជាតិចិញ្ចឹម សម្រាប់រុក្ខជាតិ ឬ ដំណាំ អាចស្រូបយកប្រើប្រាស់បាន ។
[2] សំគាល់ៈ
កំរិតសំណើម ៦០-៧០ភាគរយ នេះ អាចសំគាល់បាន ដោយយកល្បាយចំបើងលាយរួច មកពូត-មួលមើលឲ្យមានលក្ខណៈ សើមជោគ
តែមិនមានស្រក់ទឹកចុះ។
[3]
ចំណាំៈ ការចំហុយដុំល្បាយមិនបានឆ្អិនល្អវា នឹងធ្វើឲ្យផលផ្សិតថយចុះ ឬក៏ មិនមានផ្សិតដុះសោះ
ក៏មាន ។ ពេលខ្លះ ដុំល្បាយបណ្ដុះ ដែលចំហុយមិនឆ្អិនសព្វល្អ អាចដុះជាផ្សិតព្រៃ (ផ្សិតអាចម៍គោ) វិញ។
[5] នៅពេលទិញ
ឬ សាងសងហើយ (បានចំណាយហើយ) ទោះបីប្រើ ឬ មិនប្រើក្ដី សម្រាប់ការផលិត ទំនិញ(ផលិតផល) អ្វីមួយ
ក៏ដោយ ក៏គុណភាព (ក្លាយជារបស់ចាស់ សឹករេចរិល…… ) និង តំលៃរបស់វា
នឹងត្រូវបាត់បង់បន្តិចម្ដងៗ។
[6] តាមគំរូ សៀវភៅកត់ត្រាគ្រប់គ្រងកសិដ្ឋានកសិករ
របស់គម្រោងបង្ហាញបច្ចេកវិទ្យាដើម្បីបង្កើនផលិតភាពជុំវិញតំបន់ ទន្លេសាប។
No comments:
Post a Comment