Keywords
AdSense Responsive Ad Units Showing Blank Space Problem Solution
How to put Adsense ads on Blogger and Blogspot
Adsense Ads Not Showing Solution On Home Page Bloger and Blogspot Site
AdSense ads not working after redirecting Blogger Site
Hosted Google Adsense ads not displaying Problem Solution
Google adsense ads not showing on wordpress
Fix Your Google adsense ads showing blank
Youtube Hosted adsense troubleshooter Solution
Google adsense Hosted Account Ads Showing Tricks
Solution your blog doesn't currently qualify for adsense
How to fix the Google AdSense auto-resizing error and blank ads
Google AdSense ads not working after redirecting Your Blogger Site
Place and Show Google Adsense Ads Below Blogger Post
How to connect YouTube AdSense account with blogspot and blog page
Google ads not showing in blog site Fixed Solution from Hosted Adsense Account
How to Put From Google Adsense Below Post Title in Blogger Site
New Blogger Adsense Ads Show Problem Solution from Hosted Adsense Account
Google Adsense Hosted Account Fully Approved For YouTube Ads Show
Google Adsense Hosted Account ads Show Fully Approved For Blogspot and Blogger
Google Adsense Ads Show Problem Solution From Blog WebsiteKeywords

Google Adsense Ads Show Problem Solution From Blog Website
Agriculture
Friday, June 3, 2016
Thursday, June 2, 2016
បច្ចេកទេសដាំដុះ និង ការជ្រើសរើសពូជម្ទេសហាវ៉ៃ
ថ្ងៃអាទិត្យ ទី31 កក្កដា ឆ្នាំ2011 ម៉ោង02:44 សំបូរ
ជាទូទៅម្ទេសហាវ៉ៃ
ជាដំណាំដែលមានអាយុកាលលូតលាស់វែង ហើយក៏ជាប្រភេទដំណាំដែលឆាប់ទទួលរងនូវកត្តាចង្រៃផ្សេងៗពីធម្មជាតិ
ដូចជាជម្ងឺ សត្វល្អិត និងបំរែបំរួលអាកាសធាតុ។
គោលបំណងយ៉ាងសំខាន់នៃការជ្រើសរើសពូជ គឺការយល់ដឹងអោយបានច្បាស់ពីប្រភពរបស់ពូជ
ព្រោះពូជមានពីរប្រភេទ:
·
ប្រភេទពូជលូតលាស់តំបន់ត្រជាក់វាលូតលាស់បានក្នុងលក្ខណ្ឌអាកាសធាតុត្រជាក់
ពូជនេះច្រើនមកពីទ្វីបអឺរ៉ុប ដូចជា បារាំង សហរដ្ឋអាមេរិក ហូឡង់ កាណាដា
ហើយភាគច្រើនជាប្រភេទពូជធ្ងន់។
·
ប្រភេទពូជលូតលាស់ក្នុងតំបន់ក្តៅមធ្យម
វាលូតលាស់បានក្នុងលក្ខណ្ឌអាកាសធាតុក្តៅ ពូជនេះភាគច្រើនមកពីប្រទេសចិន
ជប៉ុន កូរ៉េ។ ពូជដែលសមស្របសំរាប់ធ្វើការដាំដុះ
គឺជាពូជដែលបន្សាំល្អទៅនិងលក្ខខណ្ឌតំបន់ ធន់ទ្រាំជម្ងឺ សត្វល្អិត
ទទួលទិន្នផលខ្ពស់សមស្របទៅនិងទីផ្សារ។
មានពូជជាច្រើនដែលដាំដុះបានក្នុងលក្ខណ្ឌនៃប្រទេសកម្ពុជាដូចជា:
1.
មកពីក្រុមហ៊ុន Royal Sluis នៃប្រទេសហូឡង់ឈ្មោះពូជ Sirono F, Culunet F, Pueblo F
2.
មកពីក្រុមហ៊ុន Hung Nong Seed នៃប្រទេសកូរ៉េខាងត្បូងឈ្មោះពូជ Oriental Glory F, Hung Nong
ACE F
3.
មកពីក្រុមហ៊ុន Known-you Seed នៃប្រទេសតៃវ៉ាន់ឈ្មោះពូជ 412 Beauty Bell F ដែលធន់ទ្រាំទៅនិងជំងឺ Tobaco Monder Virus
4.
មកពីក្រុមហ៊ុន Takii Seed នៃប្រទេសជប៉ុនឈ្មោះពូជ Wonder Bell F និង ពូជមកពីអាមេរិកឈ្មោះ California Wonder
5.
មកពីក្រុមហ៊ុន Chai Tai នៃប្រទេសថៃដែលកំពុងលក់ក្នុងទីផ្សារកម្ពុជាច្រើនជាងគេ
ពូជនេះល្អជាមធ្យម គ្រាប់វាមានតំលៃថោកជាងពូជនានា។
ដកស្រង់ពីសៀវភៅ
"ម្ទេសហាវ៉ៃ" របស់នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម នៃក្រសួងកសិកម្ម
រុក្ខាប្រមាញ់ និង នេសាទ។ គំរោងឥណទានកម្មវិធី ធនាគារ អភិវឌ្ឍន៍អាស៊ី
លក្ខណ្ឌដី និង អាកាសធាតុសំរាប់ដាំម្ទេសហាវ៉ៃ
ថ្ងៃអាទិត្យ ទី31 កក្កដា ឆ្នាំ2011 ម៉ោង02:41 សំបូរ

ម្ទេសហាវ៉ៃ ជាប្រភេទដំណាំដែលអាចដុះលូតលាស់បានល្អលើដីឥដ្ឋស្រាល ដែលសំបូរទៅដោយសារធាតុចិញ្ចឹមគ្រប់មុខជាពិសេសគឺជាតិកំបោរ ជ្រាបទឹករហ័ស ព្រមទាំងសំបូរទៅដោយសារធាតុខនិជ។
ប្រភេទដីល្បាយខ្សាច់ ដំណាំតែងលូតលាស់ និង ចាក់ឬសបានជ្រៅ
ប៉ុន្តែការផ្គត់ផ្គង់ទឹក និង ជីទៅតាមវិធីសាស្ត្រណែនាំត្រឹមត្រូវ
ម្ទេសទទួលបានទិន្នផលខ្ពស់។ នៅលើប្រភេទដីខ្មៅហើយស្អិតជាមធ្យមនៅរដូវភ្លៀង
ត្រូវមានប្រពន្ធ័ប្រឡាយបញ្ចេញទឹក។ ប្រភេទដីអាស៊ីដ និងដីបាស
មិនសមស្របសំរាប់ការដាំដុះម្ទេសឡើយ។ ការកង្វះសំណើមដីមិនទាក់ទងទៅនឹង
ការចេញក្តឹមឡើយ ប៉ុន្តែទាក់ទងទៅនិងការជ្រុះនៃក្តឹបច្រើន។
កាលណាសំណើមដីពី៥៥.៦ ទៅ ៥៧.៤% ធ្វើអោយ ២០ ទៅ ៣០% នៃក្តឹបជ្រុះ។ ជាទូទៅម្ទេសហាវ៉ៃ
អាចលូតលាស់លើប្រភេទដីស្ទើរគ្រប់ប្រភេទដី ក្នុងករណីប្រភេទដីឥដ្ឋធម្មតា
ត្រូវមានប្រពន្ធ័ប្រឡាយរំដោះទឹកត្រឹមត្រូវព្រមទាំងមានការជ្រើសរើសពូជអោយបានល្អ។
វាអាចធន់ទ្រាំទៅលើកំរិតអាស៊ីដខ្សោយនៃដី និង ប្រភេទ ដីល្បាយខ្សាច់ដែលមាន pH 6-6.5 ប៉ុន្តែត្រូវបន្ថែមសារធាតុសរីរាង្គ
បន្ថយភាពស្អិត និងងាយស្រួលរក្សាសំណើម។
ដំណាំម្ទេសហាវ៉ៃអាចលូតលាស់បានក្នុងលក្ខណ្ឌអាកាសធាតុក្តៅ និងត្រជាក់ សីតុណ្ហភាពចន្លោះពី 20-25 អង់ស្សាសេ ក្នុងអត្រាសំណើមបរិយាកាសមធ្យមធ្វើអោយផ្លែម្ទេសទុំក្រហម ព្រមទាំងមានក្លិនឆួលខ្លាំង។
ដកស្រង់ពីសៀវភៅ "ម្ទេសហាវ៉ៃ" របស់នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ។ គំរោងឥណទានកម្មវិធី ធនាគារ អភិវឌ្ឍន៍អាស៊ី

ដំឡូងឈើ
![]() |
ដំឡូងឈើ
I-សារៈប្រយោជន៍នៃដំឡូងឈើ
ដំឡូងឈើជាដំណាំអារមួយប្រភេទ ដែលអាចហូបជំនួស បាយបាននៅពេលអ្នកខ្វះអង្ករ។ ក្រៅពីធ្វើជាអាហាររបស់មនុស្ស |
||||||||||||||||||
គេអាចយកទៅធ្វើជាចំណីសត្វបានយ៉ាងល្អស្លឹកដំឡូងឈើ
គេអាំចយកទៅធ្វើជាបន្លែស្រស់ អន្លក។ល។ គេអាចយកម្សៅដំឡូងឈើធ្វើជា នំបុ័ងជំនូសស្រូវសាឡីបាន
ជាងនេះទៅទៀត ដំឡូងឈើក៏ជាវត្ថុធាតុដើមរបស់រោងចក្រសំរាប់ផលិតក្រដាសធ្វើ ជ័រ។
II-ប្រភេទពូជៈ ដំឡូងឈើដែលគេនិយមដាំនៅក្នុងប្រទេសកម្ពុជាយើងមានពូជានាំមកពីបរទេសនិង ពូជនៅក្នុងស្រុកពូជទាំងនោះមានពូជស្រាលនិងពួជធ្ងន់។ បើគេបែងចែកពូជទៅតាមលក្ខណៈ មើមរបស់ដំឡូងក៏មាន២ប្រភេទដែរគឺៈ ក-ពូជដែលមនុស្សហូបមើមៈ ពូជនេះមើមរបស់វាមានសាច់មើមម៉ដ្ឋរសជាតិផ្អែមច្រើនជាងស្វិងហើយវាជាពូជដែល ធន់ទ្រំាទៅនឹងការរំាងស្ងួត និងមាន រយៈពេលលូតលាស់ខ្លី គឺ៨-១២ ខែ។ ខ-ប្រភេទពូជសំរាប់ធ្វើម្សៅនិងចំណីសត្វៈ ពូជនេះមើមរបស់វាមានសាច់មើមគ្រើមមិនស្វិតមានរសជាតិស្វីងទាំងអស់។ ប្រភេទ ពូជនេះមានរយៈពេលលូតលាស់វែង។ III-បច្ចេកទេសដំាដុះ : ១-ការធ្វើដី : -អ្នកត្រូវកាប់ឬភ្ជួរដីអោយបានជំរៅប្រហែលពី ២០-៣០ស.ម ភ្ជួរឲ្យបានពីរទៅបីដង ដើម្បីឲ្យដីផុសល្អ បន្ទាប់មកអ្នកត្រូវរើសយកស្មៅចេញអោយបានស្អាត។ -អ្នកត្រូវហាលដីអោយបានស្ងួតល្អ។ ២-ការរើសពូជ -អ្នកត្រូវរើសយកដើមដំឡូងណា ដែលធំមានលក្ខណៈដុះលូតលាស់ល្អ និងមានអាយុ កាលយ៉ាងតិចមួយឆ្នាំ។ -អ្នកត្រូវកាត់ជាកង់ៗ ប្រវែងពី ១៥-២០ស.ម ។ ៣-រដូវកាលដំាដុះ : អ្នកគួរដាំដំឡូងនៅពេលដែលដីមានសំណើមគ្រប់គ្រាន់ ហើយសំណើមនៅក្នុងដីនោះ អាចធានានូវការលូតលាស់របស់ដំឡូង ក្នុងរយៈ ពេល៤-៥ខែ ដូច្នេះពេលវេលាដ៏សមស្រប និងល្អបំផុតនោះ គឺក្នុងអំឡុងខែវិច្ឆិកា និងធ្នូ ជាពីសេសបន្ទាប់ពីទឹកទន្លេស្រកចុះ។ ៤-វិធីសាស្រ្តដាំដុះ: ការដាំដំឡូងឈើជាទូទៅគេដាំតាមបីរបៀបៈ ក-ការដាំបញ្ឆៀង : ការដាំរបៀបនេះអ្នកត្រូវកំណត់ដំឡូងឈើរាងបញ្ឆៀងដែលមានមុំពី២០-៤៥ដឺក្រេ ដោយប្រៀបធៀបទៅនឹងដី។ ជាទូទៅការដាំអ្នកត្រូវកប់ដើមដំឡូងឈើផ្នែកខាងក្រោមនៃ ដងដើមទៅក្នុងដីអោយជ្រៅជួនកាលអ្នកអាចកប់ដីជិតតែម្តង ឬទុកផ្នែកខាងចុងដើមលេច ផុតពីដីបន្តិច។ ខ-ការដាំផ្តេក ការដាំរបៀបនេះអ្នកត្រូវដាក់ដើមដំឡូងផ្តេកនៅក្នុងជួរតែម្តង ឬ បាតរងតែរួចអ្នកត្រូវ កប់ដីពីលើដែលមានកំរាស់ ពី៥-១០ស.ម។ គ-ការដាំបញ្ឈរ ការដាំរបៀបនេះ អ្នកត្រូវដាំដើមដំឡូងបញ្ឈរក្នុងដីតែម្តងគឺអ្នកត្រូវកប់ផ្នែកចាស់នៃ ដើមទៅក្នុងដី ហើយទុកផ្នែកខាងចុងនៅផុតពីដី។ ចំពោះវិធីសាស្ត្រទាំងបីខាងលើនេះ ជាទូទៅគេច្រើននិយមដាំតាមរបៀបបញ្ឆៀង ឬ ផ្តេកហើយ ពីព្រោះវាផ្តល់ទិន្នផលខ្ពស់។ ឃ-ចន្លោះឃ្លាត
ប៉ុន្តែជាទូទៅគេច្រើនដាំដំឡូងឈើ ក្នុងចន្លោះពីគុម្ពមួយទៅ គុម្ពមួយប្រវែងមួយម៉ែត្រ ហើយចន្លោះពីជួរមួយទៅជួរមួយគឺប្រវែង មួយម៉ែត្រដែរ។ ង-ជម្រៅដែលត្រូវដាំ អ្នកត្រូវប្រើចប់ជីក ឬ ចប់កាប់ ដើម្បីកាប់ដីឲ្យបានជំរៅពី ៧-១០ស.ម ហើយកប់ កំណាត់ដំឡូងទៅតាមស្នាមចបនោះ។ ៥-ការប្រើជីៈ -ប្រភេទជីដែលអ្នកត្រូវប្រើនោះ គឺ ជីប្រភេទ ៨-១៦-១៩ ដាក់ក្នុងចំនួនពី៦០-១០០ គីឡូក្រាមក្នុងផ្ទៃដី ១៦០០ សង់ទីម៉ែត្រការ៉េ។ លើកទី១នៅពេលដែលដំឡូងមានអាយុបានមួយខែបន្ទាប់ពីដាំ។ដាក់លើកទីពីរនៅ ពេលដែលដំឡូងមានអាយុបីខែក្រោយពីដាំ ហើយត្រូវ ដាក់អោយបានឆ្ងាយពីគល់ដំឡូង បន្តិចគឺប្រហែលពី ២៥-៣០សមហើយលុបដី។ ៦-ការថែទាំ : -ក្រោយពីដាំដំឡូងពី ៥-៧ ថ្ងៃ ត្រូវពិនិត្យមើលការដុះពន្លករបស់ដំឡូង អ្នកត្រូវដាំជួស ឡើងវិញ ជាបន្ទាន់ចំពោះកន្លែងណាដែលមិនដុះ។ -បន្ទាប់ពីដំឡូអមានអាយុ ៣០ ថ្ងៃ ត្រូវជ្រួយដី បោចស្មៅ អោយបានស្អាតល្អដើម្បីឲ្យ ដីផុសត្រសុសល្អ។ -គួរសំអាតស្មៅឲ្យបានស្អាតនៅចន្លោះរងដំឡូង ដើម្បីឲ្យដំឡូងដុះលូតលាស់ល្អហើយ នៅពេលធ្វើស្មៅនិងជ្រួយដីត្រុវប្រយ័ត្នប្រយែងកុំឲ្យប៉ះទង្គិចដល់ឫសរបស់ដំឡូងជាពិសេស នៅពេលដែលដំឡូងកំពុងចុះមើម។ ៧-ការប្រមូលផល ការប្រមូលផលវាអាស្រ័យទៅតាមពូជរបស់ដំឡូងឈើ ចំពោះពូជស្រាលត្រូវប្រមូល ផលនៅពេលដែលដំឡូងមានអាយុ ១២-១៣ខែ ការប្រមូលផលមានពីររបៀបគឹដោយដៃ និងដោយពាក់កណ្តាលយន្តសាស្ត្រ។ ក-ការប្រមូលផលដោយដៃ អ្នកត្រូវកាប់ដើមដំឡូងឈើចោលជាមុនសិន ដោយទុកដងដើមត្រឹមតែកំពស់ប្រមាណ ២០-៥០ស.ម ការកាប់ដើមនេះគឺងាយស្រូលក្នុងការដក ។ ពេលដកមើមអ្នកត្រូវរញ្ជួយឬ រង្កៀកដើមជាមុនសិន ទើបចាប់ផ្តើមដក់បន្តិចម្តងៗ ធ្វើយ៉ាងនេះគឺដើម្បីជៀសវាងការបាក់ មើម រលាត់សំបកមើម ។ វិធីម្យ៉ាងទៀតត្រូវកាប់ដងដើម មួយផ្នែកចោលហើយបន្ទាប់មក ត្រូវទុកចោលពី ៧-១៤ ថ្ងៃសិន ទើបចាប់ផ្តើមដក។ ខ-ការប្រមូលផលដោយពាក់កណ្តាលយន្តសាស្ត្រ ការងារនេះគឺជាការរួមផ្សំនិងឧបករណ៍ផ្សេងៗ ព្រមទាំងកំលាំងមនុស្ស។ IV-ការទុកដាក់ : មើមដំឡូងឈើជាទូទៅគឺមិនអាចធានាទុកបានយូរពេលទេ ពីព្រោះវាងាយរលួយខូច ណាស់គឺបណ្តាលមកពីការរលួយខ្លួនវាបណ្តាលមកពីមេរោគឬជំងឺផ្សេងៗ។គេអាចជៀស- វាងចំពោះការរលួយរបស់ដំឡូងបានគឺតាមរយៈការរក្សាទុកមើមដំឡូអនោះដោយកប់ក្នុង ដីឬកប់ក្នុងដីខ្សាច់សើម ដាក់មើមតំរៀបគ្នាក្នុងបាវសើម ឬរុំដោយក្រដាសសើម។ គេអាច រក្សាទុកមើមដំឡូង ក្នុងរយៈពេលយូរបានដោយទុកវានៅក្នុង ឬ បន្ទប់ត្រជាក់ដែលមាន សីតុណ្ហភាព២៥អង្សាសេ ព្រមទាំស្ថិតនៅក្នុងសំណើមអាកាសពី៨៥-៩០%។ វិធីទុកម្យ៉ាងទៀតគឺគេចិតមើមដំឡូងនោះស្តើងៗ ហាលឲ្យស្ងួតរហូតដល់សំណើមក្នុង មើមដំឡូងនោះត្រឹម១០-១២%ប៉ុណ្ណោះ។ គេអាចបន្ថយនូវការរលួយមើមបានមួយកំរិតតាម រយៈការកាប់ដើមចោលមុនពេលប្រមូលផលក្នុងរយៈពេលប្រមាណពី៧-២១ថ្ងៃ។ ការទុក ដាក់ដោយខ្ចប់ក្រដាសសើម គឺអាចបន្ថយភាពរលួយបានមួយកំរិតបើប្រៀធៀបទៅនឹងការ ទុកដាក់ធម្មតា។ បើក្នុងករណីដែលគេត្រូវនំាចេញមើមស្រស់ទៅលក់កន្លែងឆ្ងាយឬប្រទេស ឆ្ងាយគឺគេគួរតែប្រមូលផលនៅពលេដែលដំណាំមានអាយុមិនលើសពី១០ខែបន្ទាប់ពីដាំ។ V-ជំងឺនិងសត្វល្អិតចង្រៃៈ ក-ជំងឺរលួយឫសៈ ជំងឺនេះបង្កឡើងដោយពពួកផ្សិត ដោយវារាតត្បាតទៅលើប្រព័ន្ធឫសដែលស្ថិតនៅ ក្នុងដីនៃដំណាំនេះ ហើយធ្វើឲ្យរលួយភាគច្រើននៅក្នុងរដូវភ្លៀងនិងស្ថិននៅក្នុងដីកណ្តេង ជាំទឹក ព្រមទាំងមានជីធម្មជាតិច្រើន។ មេរោគនៃជំងឺនេះច្រើនរាតត្បាតនៅលើដីជាំទឹក។ រោគសញ្ញានៃជំងឺនេះវាធ្វើឲ្យដើមដងស្រពោនងាប់បន្តិចម្តងៗថែមទាំងបញ្ចេញនូវទឹកម្យ៉ាង ដែលមានក្លិនស្អុយបន្ទាប់កប្រព័ន្ធឫសរបស់ដំឡូងរលួយទាំងអស់តែម្តង។ គេអាចជៀសវាង ជំងឺនេះបានតាមរយៈការជ្រើសរើសដីដែលមានលក្ខណៈសមស្រប ល្អមិនជំាទឹក ឬ នៅកន្លែងដែលមានទឹកជាប្រចាំ។ ខ-ជំងឺរលួយដើមដោយបាក់តេរីៈ ដំឡូងដែលទទួលរងនូវជំងឺនេះគេអាចសង្កេតឃើញនៅត្រួយ ឬពន្លកថ្មីរបស់វាក្រៀម ស្ងួតហើយមានភាពរលួយសើមនៅលើដងដើម នៅលើផ្ទៃនៃដងដើមគេសង្កេតឃើញមាន រន្ធតូចៗពាសពេញ។ រន្ធទាំងនោះមានលក្ខណៈពិសេសមួយដែលងាយស្រួលក្នុងការកំណត់ ចំណាំគឺគេឃើញមានជ័រស្ងួត។ ពេលដែលគេកាត់ ដើមដែលមានជំងឺនេះមានលក្ខណៈក្រិន ទាបនិងប្រព័ន្ធឫសលូតលាស់ខ្សោយបំផុត។គេអាចជៀសវាងបញ្ហានេះបានដោយគ្រាន់តែ ជ្រើសរើសដើមដែលមានសុខភាពល្អយកទៅធ្វើពូជធន់នឹងជំងឺនេះ។ VI-ផ្នែកអាហារូបត្ថម្ភ : ដំឡូងឈើជាប្រភេទដំណាំមើមមួយមុខដែលកសិករខ្មែរយើងនិយមដាំជាងគេ។ក្រៅពី មើមរបស់ដំឡូងឈើនៅតាមទីជនបទខ្លះៗ គេនៅនិយមយកត្រួយស្លឹកទៅធ្វើជាបន្លែបាន យ៉ាងឆ្ងាញ់ពិសាទៀតផង។ ក្នុងស្លឹកត្រួយដំឡូងឈើក៏មាននូវវិតាមីនអាខ្លះដែរដែលអាច ជួយការពារជំងឺភ្នែកនានារបស់កុមារតូចៗបាន។ក្នុងមើមដំឡូងឈើសំបូរទៅដោយជាតិម្សៅ ដែលអាចឲ្យបរិភោគជាអាហារទ្រទ្រង់រាងកាយបានយ៉ាងប្រសើរ។ ដូច្នេះក្នុងកាលៈទេសៈ ខ្វះខាតស្បៀង ដំឡូងឈើមានតួនាទីសំខាន់សំរាប់ទ្រទ្រង់ រាងកាយកុមារក៏ដូចជាមនុស្ស យើងគ្រប់រូបដែរ។ ដំឡូងឈើគេអាចយកទៅកែច្នៃជាបន្លែសំរាប់មុខម្ហូបផ្សេងៗ ឬធ្វើជា បង្អែម។ល។ ម្យ៉ាងទៀតក្រៅពីប្រើប្រាស់ជាផលប្រយោជន៍បានច្រើនដំឡូងឈើជាប្រភេទ ដំណាំមើមដែលងាយដាំនឹងថែរក្សាបំផុតដូចនេះគ្រួសារខ្មែរយើងគួរនាំគ្នាដាំទុកសំរាប់ជា ប្រយោជន៍គ្រួសារកុំបីខាន។
|
Subscribe to:
Posts (Atom)